ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនប្រកាសពីសេចក្តីសម្រេចចិត្តស្តីពីការចាត់វិធានការប្រឆាំងតបតទៅវិញចំពោះក្រុមហ៊ុនចំនួនពីររបស់សហរដ្ឋអាមេរិក
2024-04-12 11:20:22cri
Share with:

កាលពីថ្ងៃទី ១១ ខែមេសា ក្រសួងការបរទេសចិនបានប្រកាសពីសេចក្តីសម្រេចចិត្តស្តីពីការចាត់វិធានការប្រឆាំងតបតវិញចំពោះក្រុមហ៊ុនប្រព័ន្ធអាកាសចរណ៍អាតូមទូទៅ និងក្រុមហ៊ុនប្រព័ន្ធឌីណាមិកដីគោកទូទៅរបស់សហរដ្ឋអាមេរិក។ សេចក្តីសម្រេចចិត្តមានដូចខាងក្រោម៖

សហរដ្ឋអាមេរិកបន្តលក់សព្វាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបីររវាងចិននិងអាមេរិក ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ យោងតាមមាត្រាទី ៣,ទី៤,ទី៥,ទី៦,ទី៩និងទី១៥នៃ “ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេសនៃសាធារណរដ្ឋប្រជាមានិតចិន” ប្រទេសចិនសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រព័ន្ធអាកាសចរណ៍អាតូមទូទៅ និងក្រុមហ៊ុនប្រព័ន្ធឌីណាមិកដីគោកទូទៅរបស់សហរដ្ឋអាមេរិកនិងក្រុមហ៊ុនផ្សេងទៀតដែលមានរាយឈ្មោះនៅក្នុង "បញ្ជីដាក់ទណ្ឌកម្មប្រឆាំងតបតវិញ" ដោយចាត់វិធានការតបតវិញដូចខាងក្រោម៖

 ១-បង្កកទ្រព្យសកម្ម អចលនទ្រព្យ និងទ្រពសម្បត្តិប្រភេទផ្សេងទៀតរបស់ក្រុមហ៊ុនទាំងនេះនៅក្នុងប្រទេសចិន។

 ២- មិនផ្តល់ទិដ្ឋាការឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនទាំងនេះ និងមិនអនុញ្ញាតឱ្យពួកគេចូលដែនចិន។

សេចក្តីសម្រេចចិត្តនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤តទៅ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស