ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Chandrikapersad Santokhi ប្រធានាធិបតីស៊ូរីណាម
2024-04-12 18:07:50cri
Share with:

នារសៀលថ្ងៃទី១២ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Chandrikapersad Santokhi ប្រធានាធិបតីស៊ូរីណាមនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ជានិច្ចកាល ប្រទេសចិននិងស៊ូរីណាម តែងតែគោរពគ្នាទៅវិញទៅមក និងរាប់អានគ្នាដោយមានស្មើភាព ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។ ប្រទេសចិនមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយស៊ូរីណាមដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ធ្វើឱ្យមានភាពស្អិតល្មួតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញការកសាងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងចិននិងស៊ូរីណាមឱ្យកាន់តែជិតស្និទ្ធ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Santokhi បានថ្លែងថា គំនិតផ្តួចផ្តើមសកលសំខាន់ៗដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ដូចជាការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាដើម បានផ្តួចផ្តើមឱ្យមានពហុប៉ូលភាវូបនីយកម្មនៃពិភពលោកដែលមានសមភាពនិងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្ន វាមានសារៈសំខាន់ណាស់ក្នុងការគាំពារពហុភាគីនិយម ការជំរុញសន្តិភាពពិភពលោកនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក ហើយស៊ូរីណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ព្រមនិងមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស