ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពភាពយន្តចិនសម្ពោធបើកនៅទីក្រុងឡុងដ៍
2024-04-12 16:23:14cri
Share with:

មហោស្រពភាពយន្តចិនបានសម្ពោធបើកធ្វើនៅទីក្រុងឡុងដ៍នៅថ្ងៃទី ១១ ខែមេសា ។ មហោស្រពភាពយន្តចិនលើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសចិននិងចក្រភពអង់គ្លេសក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ភាពយន្តរវាងប្រទេសចិននិងបរទេស បង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍភាពយន្តចិននិងបង្ហាញផ្លូវពិភពលោកនូវប្រទេសចិនដ៏ពិតប្រាកដនិងគ្របើជ្រុងជ្រោយ ។

លោក Zheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេសបានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកថា ភាពយន្តគឺជាកញ្ចក់ឆ្លុះពីការពិតនិងជាភ្នាក់ងារដ៏សំខាន់នៃការផ្លាស់ប្តូរវប្បធម៌ ។ ប្រទេសចិននិងអង់គ្លេសបានធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យថតភាពយន្តរួមគ្នា រៀបចំពិព័រណ៍ភាពយន្តនិងវេទិកាមុខរបរភាពយន្តទៅវិញទៅមក ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សបានដើរតួជាវិជ្ជមានក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ។ លោក Zheng Zeguang បានថ្លែងទៀតថា សូមស្វាគមន៍ទស្សនិកជនអង់គ្លេសទៅទស្សនាប្រទេសចិនជាញឹកញាប់ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនចិននិងការអភិវឌ្ឍរបស់ប្រទេសចិនដោយផ្ទាល់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស