ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មស្តីពីផលិតផលបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍នៅក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោក
2024-04-12 11:07:02cri
Share with:

ថ្ងៃទី១១ខែមេសា ប្រទេសចិនបានដាក់ «សេចក្តីស្នើស្តីពីការគាំពារការដំណើរការនៃ “កិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន”  ព្រមទាំងបង្កើនលក្ខណៈពាក់ព័ន្ធរបស់វា»ជូនអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មស្តីពីផលិតផលបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ដែលបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រទេសជាសមាជិក។

ប្រទេសចិនបានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន»បានផ្តល់បរិយាកាសពាណិជ្ជកម្មសកលប្រកបដោយការបើកទូលាយ តម្លាភាពនិងអាចព្យាករណ៍បានចំពោះការធ្វើពាណិជ្ជកម្មផ្នែកផលិតផលបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ បានជំរុញយ៉ាងខ្លាំងនូវការធ្វើពាណិជ្ជកម្មនិងការផ្សព្វផ្សាយនូវបច្ចេកវិទ្យាពាក់ព័ន្ធនៃផលិតផលបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។ ទាក់ទងនឹងរឿងនេះ ប្រទេសចិនស្នើសុំអង្គការពាណិជ្ជកម្មពិភពលោកប្រកាសរបាយការណ៍ពាណិជ្ជកម្មសកលស្តីពីផលិតផលបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ជារៀងរាល់ឆ្នាំ ខិតខំប្រឹងប្រែងលុបបំបាត់របាំងពាណិជ្ជកម្មផ្នែកផលិតផលពាក់ព័ន្ធ ព្រមទាំងបង្កើនការផ្លាស់ប្តូរនិងការប្រាស្រ័យទាក់ទងរវាងមជ្ឈដ្ឋានឧស្សាហកម្មនិងអ្នកកំណត់គោលនយោបាយថែមមួយកម្រិតទៀត។

ប្រទេសជាសមាជិកនៃអង្គការWTOបានវាយតម្លៃយ៉ាងសកម្មទៅលើសេចក្តីស្នើរបស់ភាគីចិន ដោយបានយល់ឃើញថា សេចក្តីស្នើរនេះប្រកបដោយលក្ខណៈស្ថាបនានិងមានអត្ថន័យដ៏វិជ្ជមាន រីករាយរួមជាមួយប្រទេសចិនក្នុងការស្វែងរកនិងធ្វើឱ្យបានល្អនូវការងារពាក់ព័ន្ធថែមមួយកម្រិតទៀត៕

អ្នកបកប្រែ:李展精
ប្លុកពិសេស