ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលសហភាពអឺរ៉ុបចេញផ្សាយរបាយការណ៍ថា ទីផ្សារចិនមាន” ភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ”
2024-04-12 14:14:23cri
Share with:


ថ្ងៃទី១១ខែមេសា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រទេសចិនបានកត់សម្គាល់ថា គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយម្តងទៀតនូវអ្វីដែលហៅថា របាយការណ៍ស្តីពីភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ នៃសេដ្ឋកិច្ចចិនដោយបានវាយតម្លៃចំពោះសេដ្ឋកិច្ចទីផ្សារសង្គមនិយមចិនដោយភាពអត្តនោមម័តិ មិនគ្រប់ជ្រុងជ្រោយនិងខុសឆ្គង ក្នុងន័យបង្កើតជាលេសសម្រាប់ទង្វើប្រឆាំងការដាក់លក់ក្នុងតម្លៃថោករបស់ខ្លួនដែលមានលក្ខណៈរើសអើង។ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។អ្នកទទួលខុសត្រូវនៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់អំពីករណីនេះចំពោះភាគីអឺរ៉ុបភ្លាមៗ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបន្តថា  ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដ៏សំខាន់ សហភាពអឺរ៉ុបគួរគោរពនិងគាំពារកិត្យានុភាពនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងបញ្ឈប់ភ្លាមនូវទង្វើខុសឆ្គងដែលល្មើសនឹងបទបញ្ញប្បត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ។ប្រទេសចិននឹងតាមដានយ៉ាងជិតដិតចំពោះសកម្មភាពនៅជំហានក្រោយរបស់សហភាពអឺរ៉ុប ហើយនិងរក្សាសិទ្ធិចាត់នូវរាល់វិធានការដ៏ចាំបាច់ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស