ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតប៉ូលិស៦រូបរបស់សហរដ្ឋអាមេរិកត្រូវកាត់ទោសធ្ងន់ដោយសារការរំលោភអំណាចធ្វើទារុណកម្មជនស្បែកខ្មៅ
2024-04-11 14:26:48cri
Share with:

តុលាការស្រុក Rankin រដ្ឋ Mississippi ភាគខាងត្បូងសហរដ្ឋអាមេរិកបានធ្វើការកាត់ក្តីកាលពីថ្ងៃទី១០ខែមេសា  ប៉ូលិសស្បែកសដែលត្រូវបានដកចេញពីមុខតំណែងចំនួន៦នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារពី១៥ឆ្នាំដល់៤៥ឆ្នាំដោយឡែកពីគ្នាដោយសារការធ្វើទារុណកម្មយ៉ាងសាហាវលើបុរស្បែកខ្មៅ២រូប។

តាមឯកសារតុលាការនិងការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ថ្ងៃទី២៤ខែមករាឆ្នាំ២០២៣ ប៉ូលិសស្បែកស៦រូបនេះបានសម្រុកចូលលំនៅដ្ឋានមួយកន្លែងនៅស្រុក Rankin ដោយគ្មានដីកាឆែកឆេរ ហើយបានវាយប្រហារលើបុរសអាហ្រ្វិកអាមេរិកពីររូប។ បន្ទាប់ពីប៉ូលីស៦រូបធ្វើការវាយនិងរំលោភបំពានផ្លូវភេទលើបុរសពីររូបប្រហែលពេលពីរម៉ោង  អតីតស្នងការរងនៃការិយាល័យគ្រប់គ្រងសន្តិសុខនៅស្រុក Rankin  នោះបានញាត់កាំភ្លើងខ្លីចូលក្នុងមាត់របស់បុរសដើមកំណើតអាហ្វ្រិកម្នាក់ ដើម្បីធ្វើត្រាប់តាម"ការប្រហារជីវិត" កាំភ្លើងបានរៀលកៃបាញ់ធ្លាយចង្ការរបស់បុរសដើមកំណើតអាហ្វ្រិកឈ្មោះ  Jenkins។ បន្ទាប់មកប៉ូលិសទាំង៦រូបនេះបានបណ្តែតបណ្តោយឱ្យអ្នករងគ្រោះហូរឈាមមិនឈប់  ព្រមទាំងប៉ុនប៉ងដាក់គ្រឿងញៀននិងកាំភ្លើងនៅហ្នឹងកន្លែងកើតហេតុដើម្បីទម្លាក់កំហុសនិងបិទបាំងបទឧក្រិដ្ឋរបស់ខ្លួន។

ក្នុងការកាត់ក្តីថ្នាក់រដ្ឋនៅថ្ងៃទី១០ខែមេសា អតីតប៉ូលិស៦រូបត្រូវបានកាត់ទោសធ្ងន់ធ្ងរដោយសារការរំលោភអំណាចធ្វើទារុណកម្មលើជនស្បែកខ្មៅ។ ។ សំណុំរឿងនេះបានបណ្តាលឱ្យសហរដ្ឋអាមេរិកទាំងមូលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដោយសារអំពើដ៏ព្រៃផ្សែ និងបញ្ហារំលោភអំណាចនិងរើសអើងជាតិសាសន៍និយមដែលនៅតែបន្តស្ថិតមាន ក្នុងស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស