ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីជាន់ខ្ពស់ជាច្រើនរូបនៃរដ្ឋាភិបាលកូរ៉េខាងត្បូងមានដូចជានាយករដ្ឋមន្រ្តីជាដើមបានសុំលាលែងពីមុខតំណែងដំព្រមៗគ្នា
2024-04-11 15:45:44cri
Share with:

យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបានឱ្យដឹងថា ថ្ងៃទី១១ខែមេសាតាមម៉ោងក្នុងតំបន់  លោក Han Duck-soo នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ព្រមទាំងអគ្គលេខាធិការទីស្តីការប្រធានាធិបតី ប្រធានការិយាល័យគោលនយោបាយនិងលេខាធិការទី១ជាដើមបានសុំលាលែងពីមុខតំណែងព្រមៗគ្នា។

នៅពេលមុននេះ នៅក្នុងការបោះឆ្នោតរដ្ឋសភាអាណត្តិថ្មីរបស់កូរ៉េខាងត្បូងដែលទើបតែបញ្ចប់ពេលថ្មីៗនេះ គណបក្សកម្លាំងប្រជាជនដែលជាបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងបានទទួលបរាជ័យ។ លោកប្រធានាធិបតី Yoon Suk Yeol បានថ្លែងថា នឹងទទួលយកឆន្ទៈរបស់ប្រជាជនហើយធ្វើកំណែទម្រង់ខាងនយោបាយ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស