ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជប៉ុនចូលជាសមាជិកនៃអង្គការ AUKUS នឹងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
2024-04-11 12:21:32cri
Share with:

នេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ ។ប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីបានប្រកាសដំណឹងស្តីពីការអូសទាញជប៉ុនចូលជាសមាជិកនៃអង្គការ AUKUS ដែលនាំឱ្យមតិអន្តរជាតិយកចិត្តទុកដាក់ខ្ពស់ ។ នេះគឺប្រទេសចំនួនបីប្រកាសពីប្រទេសជាដៃគូជាលើកដំបូងបន្ទាប់ពីអង្គការនេះបានបង្កើតឡើងកាលពីខែកញ្ញាឆ្នាំ២០២១មក ។ រដ្ឋាភិបាលជប៉ុនបានឆ្លើយតបថា យល់ព្រមចំពោះសារសំខាន់នៃអង្គការ AUKUS ។ តែប្រជាជនជប៉ុនជាច្រើននាក់បានរិះគន់ថា អង្គការ AUKUS ជំរុញការកៀរគររដ្ឋសមាជិកដោយមិនអើពើនឹងការព្រួយបារម្ភពីមជ្ឈដ្ឋាននានា ដែលនឹងបង្កើនការបដិបក្ខជាក្រុមនិងហានិភ័យរីកសាយភាយនុយគ្លេអ៊ែរ ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

អ្វីដែលហៅថា អង្គការ AUKUS ជាការហៅកាត់នៃ ទំនាក់ទំនងភាពជាដៃគូត្រីភាគីខាងសន្ដិសុខរវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី។ ហេតុអ្វីបានជាអង្គការ AUKUS ជ្រើសរើសជប៉ុនជារដ្ឋសមាជិកថ្មី?អ្នកវិភាគបានយល់ឃើញថា នេះគឺដោយសារមានមូលហេតុពីរយ៉ាង។ បើមើលពីវិស័យបច្ចេកវិទ្យា ប្រទេសចំនួនបីគឺសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីមានកង្វះខាតរៀងៗខ្លួនក្នុងវិស័យបច្ចេកវិទ្យាថ្មី តែជប៉ុនមានឧត្តមភាពខាងវិស័យអាវុធដែលមានល្បឿនលឿនជាងសំឡេង បច្ចេកវិទ្យា Quantum សង្គ្រាមអេឡិចត្រូនិកនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើម ដូច្នេះនឹងដើរតួនាទីកាន់តែធំលើវិស័យបច្ចេកវិទ្យាផ្នែកកិច្ចការការពារជាតិ ។ ហើយជប៉ុនក៏រំពឹងថា តាមរយៈការចែករំលែកបច្ចេកវិទ្យាយោធាដ៏រសើបជាមួយប្រទេសសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីជាដើម ដើម្បីបង្កើនសមត្ថភាពការពារខ្លួននិងពង្រឹងឥទ្ធិពលយោធានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

បើមើលពីវិស័យយុទ្ធសាស្ត្រ ប្រទេសទាំងនេះក៏មាន ការគិតពិចារណារៀងៗខ្លួនដែរ ។ សហរដ្ឋអាមេរិកចាត់ទុកអង្គការ AUKUS ជាចំណែកគន្លឹះនៃការអនុវត្តអ្វីដែលហៅថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ចង់កៀរគរសម្ព័ន្ធមិត្តកាន់តែច្រើនចូលរួម ជាពិសេស គឺអូសទាញជប៉ុនដែលមានបច្ចេកទេសខ្ពស់និងវាយកំទេចច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពជាបន្តបន្ទាប់ឱ្យចូលរួមអង្គការនេះ ដើម្បីសម្រេចបាននូវគោលដៅទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។ តែអង់គ្លេសគឺសង្ឃឹមថា អាចជ្រៀតជ្រែកកិច្ចការអាស៊ីប៉ាស៊ីហ្វិកកាន់តែស៊ីជម្រៅតាមរយៈជប៉ុន ដើម្បីបង្កើនកម្លាំងឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ រីឯជប៉ុនវិញ គឺចង់ចាត់ទុកអង្គការ AUKUS ជាឧបករណ៍ថ្មីសម្រាប់រៀបចំធ្វើរបៀបវារៈយោធានិងទប់ទល់នឹងប្រទេសចិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

តើការចូលរួមនៃប្រទេសជប៉ុនអាចជំរុញកិច្ចសហប្រតិបត្តិការនៃអង្គការ AUKUS ទេ?វេបសាយ The Conversation របស់អូស្ត្រាលីបានចុះផ្សាយអត្ថបទកាលពីថ្ងៃទី៩ខែមេសាថា ជប៉ុនគឺពិបាកក្លាយជារដ្ឋសមាជិកស្នូលនៃអង្គការ AUKUS ណាស់ ពីព្រោះ ភាគីនានាគឺមានទំនាស់រវាងគ្នានិងគ្នា ។ ជាពិសេសគឺពាក់ព័ន្ធនឹងការនាំចេញបច្ចេកវិទ្យាដ៏រសើប ភាពអាត្មានិយម មន្ទិលសង្ស័យនិងការបង្ការចំពោះសម្ព័ន្ធមិត្តរបស់អាមេរិកនៅតែខ្លាំងណាស់ដដែល ។

បើនិយាយចំពោះជប៉ុន ការចូលជាសមាជិកនៃអង្គការ AUKUS ដែលជាក្រុមជាប់ពាក់ព័ន្ធនឹងវិស័យយោធាយ៉ាងខ្លាំងបែបនេះ មុខជានឹងក្លាយជា ទាហានជួរមុខក្នុងយុទ្ធសាស្ត្រចំពោះបរទេសរបស់អាមេរិកថែមមួយកម្រិតទៀត ។

 កំហុសឆ្គងខាងយុទ្ធសាស្ត្រមួយនេះមានតែនឹងបំបែកបំបាក់អាស៊ីឱ្យទៅជាក្រុមបដិបក្ខគ្នា ។នេះជាការរិះគន់របស់លោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កាចំពោះអង្គការ AUKUS ។ មេដឹកនាំរបស់ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីក៏បានរិះគន់ជាសាធារណៈថា អង្គការនេះបានបំផ្លាញស្ថិរភាពក្នុងតំបន់ ។ ប្រសិនបើជប៉ុនចូលជាសមាជិក នោះ ក្របខ័ណ្ឌនៃអង្គការ AUKUS នឹងពង្រីករហូតដល់អាស៊ីឦសាន ដែលនឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានកាន់តែច្រើនដល់តំបន់នេះ ។ សម្ព័ន្ធភាពយោធាដែលពោរពេញទៅដោយគំនិតសង្គ្រាមត្រជាក់នេះមិនសមស្របនឹងផលប្រយោជន៍សន្តិសុខក្នុងតំបន់ វាផ្ទុយពីដំណើរសមាហរណកម្មនៃអាស៊ីប៉ាស៊ីហ្វិក ដូច្នេះ គ្មានការចាំបាច់ឱ្យមានតាំងពីដើមមក៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស