ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទការងារបរទេសនៃតំបន់មូលដ្ឋានទូទាំងប្រទេសចិនបានរៀបចំឡើងនៅទីក្រុងប៉េកាំង
2024-04-11 15:58:13cri
Share with:

សន្និសីទការងារបរទេសនៃតំបន់មូលដ្ឋានទូទាំងប្រទេសចិនបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែមេសា។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ដោយបានលើកឡើងថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មក ការងារបរទេសនៃតំបន់មូលដ្ឋានបានអនុវត្តតាមគោលការណ៍ការទូតនៃប្រទេសធំដែលមានលក្ខណៈពិសេស គាំទ្រដល់ការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេសនិងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់មូលដ្ឋាន ដែលបានទទួលលទ្ធផលជាផ្លែផ្កា និងបទពិសោធដ៏មានតម្លៃ។ ក្នុងដំណើរថ្មីនេះ ការងារបរទេសក្នុងតំបន់មូលដ្ឋានត្រូវតែពង្រឹងការគ្រោងផែនការនិងការសម្របសម្រួល ពង្រីកឧត្តមភាពក្នុងតំបន់ ធ្វើសកម្មភាពយ៉ាងសកម្មដោយម្ចាស់ការ គោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យនិងច្បាប់ និងបង្កើតស្ថានការណ៍ថ្មីនៃកិច្ចការទូតក្នុងតំបន់មូលដ្ឋានតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចូលរួមចំណែកថ្មីក្នុងការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿងរបស់ប្រជាជាតិ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស