ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីប្រកាសហាមមិនឲ្យពលរដ្ឋអង់គ្លេសចំនួន២២នាក់ចូលដែន
2024-04-11 14:20:01cri
Share with:


 

គេហទំព័រនៃក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ខែមេសាថា ដើម្បីឆ្លើយតបនឹងគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ភាគីអង់គ្លេស រុស្ស៊ីបានសម្រេចចិត្តដាក់ទណ្ឌកម្មលើពលរដ្ឋអង់គ្លេសចំនួន២២នាក់ដោយហាមមិនឲ្យពួកគេចូលដែន។

សេចក្តីថ្លែងការណ៍នេះបានចែងថា រដ្ឋាភិបាលអង់គ្លេសបន្តអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ីដ៏ជ្រុល។ ជាការឆ្លើយតប ប្រទេសរុស្ស៊ីបានសម្រេចចិត្តបន្ថែមឈ្មោះបុគ្គលមួយចំនួនដែលមកពីស្ថាប័នរដ្ឋាភិបាលអង់គ្លេស មុខរបរIT និងមុខរបរសេវាកម្មច្បាប់ទៅក្នុង "បញ្ជីហាមមិនឱ្យចូលដែន" របស់រុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា គោលនយោបាយរបស់អង់គ្លេសដែលគាំទ្រអ៊ុយក្រែនដោយគ្រប់ជ្រុងជ្រោយនឹងត្រូវបរាជ័យជាមិនខាន។

អ្នកបកប្រែ:马小青
ប្លុកពិសេស