ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទទួលខុសត្រូវទីភ្នាក់ងារដោះស្រាយនិងស៊ើបអង្កេតផ្នែកពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មចិនលើកឡើងនូវការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសហភាពអឺរ៉ុបអំពីករណីដែលសហភាពអឺរ៉ុបធ្វើការស៊ើបអង្កេតចំពោះប្រទេសចិនលើបញ្ហាឧបត្ថម្ភកធនបរទេសនិងបញ្ហាផ្សេងៗទៀត
2024-04-11 11:51:05cri
Share with:

នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ អ្នកទទួលខុសត្រូវទីភ្នាក់ងារដោះស្រាយនិងស៊ើបអង្កេតផ្នែកពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មចិនបានជួបជាមួយលោក Martin Lucas អគ្គនាយកនៃអគ្គនាយកដ្ឋានការពារខាងពាណិជ្ជកម្មនៃគណៈកម្មាកាធិការអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ដើម្បីលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសហភាពអឺរ៉ុបដែលធ្វើការស៊ើបអង្កេតចំពោះក្រុមហ៊ុនផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិនក្នុងករណីប្រឆាំងឧបត្ថម្ភកធន ព្រមនិងចេញផ្សាយម្តងទៀតនូវរបាយការណ៍ដែលចោទថាសេដ្ឋកិច្ចរបស់ប្រទេសចិនមាន"ភាពខុសឆ្គងយ៉ាងធ្ងន់ធ្ងរ"ជាដើម។

ភាគីចិនបានលើកឡើងថាកាលពីថ្ងៃទី ៩ ខែមេសា សហភាពអឺរ៉ុបបានប្រកាសធ្វើការស៊ើបអង្កេតចំពោះក្រុមហ៊ុនផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិននៅក្នុងប្រទេសចំនួនប្រាំនៃសហភាពអឺរ៉ុប ដោយយោងតាម “លក្ខន្តិកៈឧបត្ថម្ភកធនបរទេស (FSR) ។នេះជាលើកទី៤ហើយ ដែលសហភាពអឺរ៉ុបបានប្រើប្រាស់ FSR ដើម្បីធ្វើការស៊ើបអង្កេតចំពោះក្រុមហ៊ុនចិនក្នុងរយៈពេលពីរខែកន្លងមក។ ភាគីចិនសម្គាល់ថា គិតរហូតមកទល់បច្ចុប្បន្ន ការស៊ើបអង្កេតតាម FSR របស់សហភាពអឺរ៉ុបសុទ្ធតែសំដៅទៅលើសហគ្រាសថាមពលស្អាតរបស់ចិន ដែលមិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿចិត្តរបស់សហគ្រាសចិនក្នុងការធ្វើវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏រំខានដល់កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មរវាងប្រទេសចិននិងអឺរ៉ុបដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយក៏នឹងជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងដំណើរការធ្វើបរិវត្តកម្មបៃតងផងដែរ។ ក្នុងដំណើរការស៊ើបអង្កេត ភាគីអឺរ៉ុបបានមួលបង្កាច់និយមន័យនៃការផ្តល់ឧបត្ថម្ភកធន ហើយអនុវត្តតាមនីតិវិធីដែលមិនបើកចំហនិងមិនមានតម្លាភាព នេះជាទង្វើគាំពារនិយមដែលប៉ះពាល់ដល់បរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌។ ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយដាស់តឿនឱ្យសហភាពអឺរ៉ុបបញ្ឈប់និងកែតម្រូវការអនុវត្តដ៏ខុសឆ្គងរបស់ខ្លួនភា្លម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស