ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅស្រុក Hualien តំបន់តៃវ៉ាន់ប្រទេសចិនកើនឡើងដល់ ១៦ នាក់ បច្ចុប្បន្នឈានចូលដំណាក់កាលស្តារនិងកសាងឡើងវិញ
2024-04-11 14:19:17cri
Share with:

យោងតាមព័ត៌មាននៃមជ្ឈមណ្ឌលឆ្លើយតបគ្រោះមហន្តរាយតៃវ៉ាន់និងប្រព័ន្ធសារព័ត៌មានតៃវ៉ាន់ឱ្យដឹងថា ភ្នាក់ងារជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះបីនាក់នៅផ្លូវ Shakadang ក្នុងតំបន់ Taroko ស្រុក Hualien កាលពីថ្ងៃទី ១០ ខែមេសា ដែលធ្វើឱ្យចំនួនជនរងគ្រោះនៃការស្លាប់បាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីកម្រិត ៧៣ រិចទ័រនៅស្រុក Hualien បានកើនឡើងដល់ ១៦ នាក់ ។ ការងារឆ្លើយតបគ្រោះមហន្តរាយរញ្ជួយដីបានផ្លាស់ប្តូរពីការឆ្លើយតបបន្ទាន់ទៅដំណាក់កាលសង្គ្រោះនិងការកសាងឡើងវិញ ។

បច្ចុប្បន្ននេះ ការរញ្ជួយដីបានបណ្តាលឱ្យមនុស្សស្លាប់ ១៦ នាក់និងរបួស ១១៥៥ នាក់ រងរបួសហើយមានមនុស្ស ៣ នាក់កំពុងបាត់ខ្លួន ។

យោងតាមស្ថិតិនៃស្ថាប័នកសិកម្មតៃវ៉ាន់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែមេសាការរញ្ជួយដីបានបណ្តាលឱ្យខូចខាតដល់ផលិតផលកសិកម្ម បរិក្ខារឯកជន និងសាធារណៈជាដើមសរុបជាទឹកប្រាក់ ៨០៩៦ លានប្រាក់តៃវ៉ាន់ ក្នុងនោះស្រុក Hualien រងការខូតខាតយ៉ាងធ្ងន់ធ្ងរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស