ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិន-អាមេរិក-អឺរ៉ុបឈានដល់គំនិតឯកភាពរួមថ្មីស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពផលិតផលប្រើប្រាស់
2024-04-11 16:03:55cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីអគ្គនាយកគយចិនកាលពីថ្ងៃទី ១០ ខែមរសាឱ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីចិន - អាមេរិក - សហភាពអឺរ៉ុបស្តីពីសុវត្ថិភាពផលិតផលប្រើប្រាស់លើកទី ៨ ដែលបើកធ្វើនៅក្រុង Hangzhou នៅថ្ងៃនោះបានឈានដល់គំនិតឯកភាពរួមថ្មីចំនួន ៤ ចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពផលិតផលប្រើប្រាស់ ពោលគឺ ស្វែងរកការកសាង " ស្តង់ដាររួម" នៃសុវត្ថិភាពផលិតផលប្រើប្រាស់ ធ្វើឱ្យស៊ីជម្រៅនូវ"ការត្រួតពិនិត្យរួម" ផ្នែកសុវត្ថិភាពផលិតផលប្រើប្រាស់ បន្តផ្តោតសំខាន់លើ "ការការពាររួម"ចំពោះសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់និងខិតខំការពារ "សុវត្ថិភាពរួម" "នៃផលិតផលប្រើប្រាស់ ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា យន្តការសហប្រតិបត្តិការផ្នែកសុវត្ថិភាពផលិតផលប្រើប្រាស់ត្រីភាគីចិន-អាមេរិក-សហភាពអឺរ៉ុបនិងសកម្មភាពរួមគ្នាដែលបន្តមមកអស់រយៈពេល ១៦ ឆ្នាំទទួលបានសមិទ្ធផលវិជ្ជមានក្នុងការការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ក្នុងតំបន់និងអន្តរជាតិនិងការជំរុញការអភិវឌ្ឍនៃពាណិជ្ជកម្មទំនិញប្រើប្រាស់ ។ ទិន្នន័យដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិននៅថ្ងៃដដែលនោះបានបង្ហាញឱ្យដឹងថា នៅឆ្នាំ ២០២៣ ទំហំនាំចេញនាំចូលទំនិញប្រើប្រាស់រវាងប្រទេសចិន-អាមេរិកនិងចិន-អឺរ៉ុបមានចំនួន ១.៨ ទ្រីលានយាន់ប្រាក់ចិន និង ១.៧៩ ទ្រីលានយាន់ប្រាក់ចិនរៀងគ្នានៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ មានទំហំ ៣៤៧៧៨០ លានយាន់ប្រាក់ចិន និង ៣៩៣៣ ០០ពាន់លានយាន់ប្រាក់ចិនរៀងគ្នា ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស