ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ មូលហេតុដែលបង្កឱ្យកើតមានស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'aiដូចពេលបច្ចុប្បន្ន គឺច្បាស់លាស់ណាស់
2024-04-11 16:49:04cri
Share with:

ក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ១១ ខែមេសា ។អ្នកយកព័ត៌មានបានសួរសំណួរអំពីការលើកឡើងរបស់លោក Marcosប្រធានាធិបតីហ្វីលីពីននាពេលថ្មីៗនេះ

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ជាដំបូង ខ្ញុំសូមបញ្ជាក់ថា ថ្មប៉ប្រះទឹក Ren'ai គឺជាផ្នែកមួយនៃប្រជុំកោះ Nansha របស់ប្រទេសចិន។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះកោះ Nansha រួមទាំងថ្មប៉ប្រះទឹក Ren'ai និងដែនទឹកដែលនៅជុំវិញផងដែរ។ ប្រទេសចិនបានខិតខំប្រឹងប្រែងជាប់រហូតមកដើម្បីគ្រប់គ្រងស្ថានការណ៍ថ្មប៉ប្រះទឹក Ren'ai តាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាជាមួយប្រទេសហ្វីលីពីន។ មូលហេតុដែលបង្កឱ្យកើតមានស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai ដូចពេលបច្ចុប្បន្នគឺច្បាស់លាស់ណាស់។

ប្រសិនបើភាគីហ្វីលីពីនពិតជាចង់បន្ធូរបន្ថយស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai តាមរយៈការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាយ៉ាងពិតប្រាកដមែន នោះត្រូវតែគោរពការសន្យារបស់ខ្លួន គោរពតាមគំនិតឯកភាពរួម និងបញ្ឈប់ការបង្កហេតុ។ គោលជំហររបស់ចិនមានភាពច្បាស់លាស់និងជាក់លាក់អំពីបញ្ហាថា តើត្រូវដោះស្រាយស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai នាពេលបច្ចុប្បន្នតាមរបៀបណា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស