ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiang ជួបសន្ទនាជាមួយលោក Wesley W. Siminaប្រធានាធិបតី នៃសហព័ន្ធមីក្រូណេស៊ី
2024-04-11 15:32:22cri
Share with:


នាព្រឹកថ្ងៃទី១០ ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Wesley W. Siminaប្រធានាធិបតី នៃសហព័ន្ធរដ្ឋមីក្រូណេស៊ីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមាន សភាប្រជាជនក្រុងប៉េកាំង។

លោក Li Qiang បានថ្លែងថា ចាប់តាំងពីប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយសហព័ន្ធមីក្រូណេស៊ីអស់រយៈពេល ៣៥ ឆ្នាំមក ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយមីក្រូណេស៊ីដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងមីក្រូណេស៊ីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយមីក្រូណេស៊ី និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងនេសាទ វេជ្ជសាស្ត្រនិងសុខភាព និងវិស័យផ្សេងៗទៀតក្រោមក្របខណ្ឌនៃការរួមគ្នាកសាង  "ខ្សែក្រវាត់ និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចឱ្យបានកាន់តែល្អប្រសើរនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

  

ជាការឆ្លើយតប លោក Wesley W. Siminaថ្លែងថា ភាគីមីក្រូណេស៊ីវាយតម្លៃខ្ពស់ចំពោះប្រទេសចិនដែលប្រកាន់ខ្ជាប់គោលការណ៍ស្តីពីប្រទេសទាំងអស់ មិនថាតូច ឬធំគឺស្មើភាពគ្នា ហើយការអភិវឌ្ឍរបស់ចិនមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ផលប្រយោជន៍ដល់ពិភពលោកផងដែរ។ មីក្រូណេស៊ីមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្រោមក្របខណ្ឌនៃការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" និងរួមចំណែកជាវិជ្ជមានដល់បុព្វហេតុសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក។

អ្នកបកប្រែ:马小青
ប្លុកពិសេស