ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងហ្ស៊កហ្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក
2024-04-11 14:16:22cri
Share with:

លោក Zhou Qian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្ស៊កហ្ស៊ី និងលោក Darchiashvili រដ្ឋមន្ត្រីការបរទេសហ្ស៊កហ្ស៊ី បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់អ្នកដំណើដែលកាន់លិខិតឆ្លងដែនធម្មតានៅទីក្រុង Tbilisi កាលពីថ្ងៃទី ១០ ខែមេសា ។

តាមកិច្ចព្រមព្រៀងនេះឱ្យដឹងថា អ្នកដំណើរដែលកាន់លិខិតឆ្លងដែនធម្មតាដែលមានសុពលភាពរបស់ហ្ស៊កហ្ស៊ី ឬសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានលើកលែងទិដ្ឋាការនៅពេលចូល ចេញ ឬឆ្លងកាត់ប្រទេសម្ខាងដែលជាភាគីហត្ថលេខី ដោយអនុញ្ញាតឱ្យស្នាក់នៅប្រទេសគូម្ខាងលើសពី ៣០ ថ្ងៃក្នុងមួយលើក ហើយចំនួនថ្ងៃស្នាក់នៅសរុបមិនលើសពី ៩០ ថ្ងៃក្នុងរៀងរាល់ ១៨០ ថ្ងៃ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស