ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិននឹងបន្តផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក
2024-04-10 11:22:01cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ៩ ខែមេសាថា ប្រទេសចិននឹងបន្តផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់ការអភិវឌ្ឍសកលតាមរយៈការអភិវឌ្ឍប្រកបដោយស្ថិរភាពរបស់ខ្លួន ។

  លោកស្រី Mao Ning បានបន្តថា មនុស្សផ្សេងគ្នាមានការវិភាគតាមមុំខុសៗគ្នាទៅលើសេដ្ឋកិច្ចរបស់ចិន។  អ្វីដែលគ្រប់ភាគីបានទទួលស្គាល់ជាទូទៅនោះគឺ អត្រាកំណើនសេដ្ឋកិច្ចរបស់ចិនកំពុងស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗរបស់ពិភពលោក។ ក្នុងនាមជាអង្គភា ពសេដ្ឋកិច្ចធំទីពីរលើពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសចិនមានមូលដ្ឋានគ្រឹះនិងមានភាពធន់ដ៏រឹងមាំ ក៏ដូចជាប្រកបដោយសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស