ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនអធិប្បាយពីគំនិតផ្តួចផ្តើមជាមូលដ្ឋានរបស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាក្តៅអន្តរជាតិ និងក្នុងតំបន់នាពេលបច្ចុប្បន្ន
2024-04-10 12:27:13cri
Share with:

កាលពីថ្ងៃទី ៩ ខែមេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានរួមជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជួបជាមួយអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង ។ លោក Wang Yi បានអធិប្បាយពីគំនិតផ្តួចផ្តើមជាមូលដ្ឋានរបស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាក្តៅអន្តរជាតិ និងក្នុងតំបន់នាពេលបច្ចុប្បន្ន។

លោកបានថ្លែងថា គោលបំណងដើមរបស់ចិនក្នុងការដោះស្រាយបញ្ហាក្តៅ ពោលគឺទីមួយ ដើម្បីគាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោរពច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។ ទីពីរ ត្រូវចាត់ទុកសន្តិភាពជារឿងសំខាន់បំផុត ត្រូវជួយបញ្ចុះបញ្ចូលនិងសម្រុះសម្រួលយ៉ាងសកម្មដើម្បីឱ្យភាគីពាក់ព័ន្ធពិភាក្សាគ្នាដោយសន្តិវិធី និងជំរុញការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងការសម្របសម្រួល។  ទីបី ត្រូវគិតពិចារណាយ៉ាងសមរម្យនូវកង្វល់ស្របច្បាប់របស់ភាគីពាក់ព័ន្ធទាំងអស់ និងស្វែងរកដំណោះស្រាយពីឬសគល់និងប្រកបដោយនិរន្តរភាព ។ ទីបួន យើងត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយមយ៉ាងពិតប្រាកដ និងប្រឆាំងរាល់ការបង្កើត "រង្វង់តូច" ដែលបង្កការប្រឈមមុខដាក់គ្នាជាក្រុម ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ អង្គការណាតូមិនគួរលូកដៃចូលផ្ទះរួមរបស់យើងទេ ការប្រើពាក្យសម្តីនិងទង្វើណាមួយដែលបង្កឱ្យមានការបែកបាក់និងការប្រឈមមុខដាក់គ្នា មុខជានឹងគ្មានទីផ្សារ និងអនាគតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះឡើយ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស