ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការប៉ុនប៉ងណាមួយដែលប្រើប្រាស់កិច្ចសហប្រតិបត្តិការយោធាមកជ្រៀតជ្រែកបញ្ហាតៃវ៉ាន់
2024-04-10 15:32:56cri
Share with:

ថ្ងៃទី ១០ ខែមេសា ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ ក្នុងសន្និសីទនេះ មានអ្នកសារព័ត៌មានបានលើកសំណួរស្តីពីការលើកឡើងរបស់លោកKurt Campbell អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកនាពេលថ្មីៗនេះដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាវាមុជទឹកឈ្មោះ« AUKUS »រវាងអាមេរិក អង់គ្លេសនិងអូស្រ្តាលី ។ លោកស្រីZhu Fenglian អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលីបានបង្កើតអ្វីដែលហៅថា «ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី» តាមពិតទៅគឺដើម្បីបង្កការបដិបក្ខគ្នាខាងយោធាតាមរយៈកិច្ចសហប្រតិបត្តិការយោធា ដែលបង់តម្លៃសន្តិសុខរបស់ប្រទេសដទៃដើម្បីស្វែងរកសន្តិសុខរបស់ប្រទេសខ្លួន ប្រការនេះនឹងធ្វើឱ្យតំបន់នេះមានភាពអសន្តិសុខថែមទៀត ។ រាល់ការប៉ុនប៉ងណាមួយដែលប្រើប្រាស់កិច្ចសហប្រតិបត្តិការយោធានមកជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ សុទ្ធតែជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន វារំលោភលើគោលការណ៍ចិនតែមួយនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដូចនេះ ប្រទេសចិនសម្តែងការប្រឆាំងជាដាច់ខាត ។ ប្រទេសចិនដាស់តឿនឱ្យប្រទេសពាក់ព័ន្ធនានាគោរពគោលការណ៍ចិនតែមួយនិងការសន្យាដ៏ម៉ឺងម៉ាត់ជាមួយប្រទេសចិន ហើយមានភាពមធ្យ័តក្នុងបញ្ហាតៃវ៉ាន់៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស