ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសន្ទនាជាមួយគណៈប្រតិភូតំបន់តៃវ៉ាន់ប្រទេសចិនដែលដឹកនាំដោយលោក Ma Yingjiu
2024-04-10 17:37:19cri
Share with:

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្យកុម្មុយនីស្តចិនបានជួបសន្ទនាជាមួយគណៈប្រតិភូតំបន់តៃវ៉ាន់ប្រទេសចិនដែលដឹកនាំដោយលោក Ma Yingjiu 

នៅក្រុងប៉េកាំងប្រទេសចិននៅរសៀលថ្ងៃទី១០ខែមេសា។

លោក Xi Jinping បានថ្លែងថា បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រជាជាតិចិនតែមួយ។ គម្លាតនៃច្រកសមុទ្រមិនអាចកាត់ផ្តាច់មនោសញ្ចេតនាជាសាច់ឈាមតែមួយរបស់បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នោះទេ។ របបនយោបាយខុសគ្នាមិនអាចកែប្រែការពិតនិងសត្យានុម័តដែលត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រទេសតែមួយនិងជាប្រជាជាតិតែមួយនោះដែរ ។ ការច្រៀតជ្រែកពីខាងក្រៅមិនអាចរារាំងនិន្នាការប្រវត្តិសាស្រ្តបង្រួបបង្រួមជាតិបានទេ ។  លោក Xi Jinping បានសង្កត់ធ្ងន់ថា ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានខ្សែលោហិតរួម វប្បធម៌រួម និងប្រវត្តិសាស្រ្តរួម  សំខាន់គឺពួកយើងមានទំនួលខុសត្រូវរួមចំពោះប្រជាជាតិ និងមានការរំពឹងទុករួមចំពោះថ្ងៃអនាគត ។ យើងត្រូវក្តាប់ជាប់ស្ថានការណ៍ទូទៅស្តីពីទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដោយឈរលើផលប្រយោជន៍រួមនិងការអភិវឌ្ឍរយៈពេលយូររបស់ប្រជាជាតិចិន ។ លោកបានលើកឡើងអនុសាសន៍៤ចំណុច៖

ទី១ ប្រកាន់ខ្ជាប់នូវការការពារផ្ទះរួមរបស់ប្រជាជាតិចិន។

ទី២ ប្រកាន់ខ្ជាប់នូវការបង្កើតសុខុមាលភាពយូរអ្វែងរបស់ប្រជាជាតិចិន។

ទី៣ ប្រកាន់ខ្ជាប់នូវការកសាងមនសិការសហគមន៍ប្រជាជាតិចិនឱ្យបានល្អ។

ទី៤ ប្រកាន់ខ្ជាប់នូវការសម្រេចស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន។

ជាការឆ្លើយតប លោក Ma Yingjiu បានថ្លែងថា ការប្រកាន់ខ្ជាប់"គំនិតឯកភាពរួមឆ្នាំ១៩៩២" និងប្រឆាំង “តៃវ៉ាន់ឯករាជ្យ ” គឺជាមូលដ្ឋាននយោបាយរួមនៃការអភិវឌ្ឍ ដោយសន្តិភាពនូវទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាប្រជាជាតិតែមួយ  ជាកូនចៅរបស់អធិរាជ Yan និង Huang  ត្រូវធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ  រួមគ្នាបន្តវេនវប្បធម៌ប្រជាជាតិចិន លើកកម្ពស់សុខុមាលភាពរបស់បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ពួតដៃគ្នាដើរទៅមុខ ខិតខំប្រឹងប្រែងស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ៕



 

អ្នកបកប្រែ:李展精
ប្លុកពិសេស