ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សាយថា ការរារាំងការនាំចេញបៃតងរបស់ប្រទេសចិន ផ្ទុយនឹងគោលការណ៍សេដ្ឋកិច្ចដែលបានលើកឡើងរាប់សតវត្សរ៍មក
2024-04-10 15:39:56cri
Share with:


ថ្ងៃទី៩  ខែមេសា ទីភ្នាក់ងារសារព័ត៌មានBloombergរបស់អាមេរិកបានចេញផ្សាយអត្ថបទអត្ថាធិប្បាយដោយលើកឡើង  សហរដ្ឋអាមេរិកព្យាយាមចាត់វិធានការគាំពារនិយមដើម្បីរារាំងការនាំចេញផលិតផលថាមពលស្អាតរបស់ប្រទេសចិន ទង្វើនេះ ផ្ទុយនឹងគោលការណ៍សេដ្ឋកិច្ចហើយនឹងប៉ះពាល់ដល់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនិងការធ្វើបរិវត្តកម្មបៃតងនៃពិភពលោក។

អត្ថបទបានចែងថា  ការលើកឡើងរបស់លោកស្រី Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកដែលថា  ឧស្សាហកម្មថាមពលស្អាតរបស់ប្រទេសចិនស្ថិតមានអតិរេក"ផលិតកម្ម" គឺផ្ទុយនឹងគោលការណ៍សេដ្ឋកិច្ចជាមូលដ្ឋានបំផុតមួយដែលបានលើកឡើងអស់រយៈពេលជាង ២០០ ឆ្នាំមក  គឺ ៖ ទ្រឹស្តីស្តីពីឧត្តមភាពប្រៀបធៀប។ យោងតាមទ្រឹស្ដីនេះ ប្រសិនបើប្រទេសមួយអាចផលិតផលិតផលដោយតម្លៃដើមទាប ប្រទេសផ្សេងទៀតមិនគួរបង្កើតរបាំងពន្ធនោះទេ គឺគួរតែនាំចូលផលិតផលនេះ និងនាំចេញផលិតផលដែលមានឧត្តមភាពប្រៀបធៀបរបស់ខ្លួន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស