ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវាយប្រហារដោយភេរវកម្មនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់បណ្តាលឱ្យប៉ូលិស ៦ នាក់ស្លាប់បាត់បង់ជីវិត
2024-04-10 12:28:38cri
Share with:

តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់កាលពីថ្ងៃទី ៩ ខែមេសាបានឱ្យដឹងថា ការវាយប្រហារដោយភេរវកម្មបានកើតឡើងនៅក្នុងខេត្ត Sistan-Baluchestan ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់នៅថ្ងៃដដែលនោះ ដែលបណ្តាលឲ្យប៉ូលិស ៦នាក់ស្លាប់បាត់បង់ជីវិត ។ អង្គការភេរវកម្ម "Justice Army" បានអះអាងថា ខ្លួនជាអ្នកបង្កការវាយប្រហារលើកនេះ។

សូមបញ្ជាក់ថា អង្គការភេរវកម្ម "Justice Army"  បានបង្កើតឡើងក្នុងឆ្នាំ ២០១២ ហើយធ្វើសកម្មភាពតាមតំបន់ព្រំដែនរវាងខេត្ត Sistan-Baluchestan របស់អ៊ីរ៉ង់ និងប៉ាគីស្ថាន។ អង្គការនេះបានបង្កការវាយប្រហារដោយភេរវកម្មជាច្រើនលើកទៅលើអ៊ីរ៉ង់ ហើយត្រូវបានអ៊ីរ៉ង់និងប្រទេសដទៃទៀតចាត់ទុកជាអង្គការភេរវកម្ម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស