ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្រ្ត និងប្រធានព្រឹទ្ធសភានៃប្រទេស Bahamas
2024-04-10 13:49:12cri
Share with:


 

នារសៀលថ្ងៃទី៩ខែមេសា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រីDeveauxប្រធានសភាតំណាងរាស្រ្តនិងលោកស្រីAdderleyប្រធានព្រឹទ្ធសភា Bahamas នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Zhao Leji បានថ្លែងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិង Bahamasអស់រយៈពេល២៧ ឆ្នាំមក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង កិច្ចសហប្រតិបត្តិការជាក់ស្តែងបានត្រូវត្រួសត្រាយជាបន្តបន្ទាប់ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពកាន់តែជិតស្និទ្ធជារៀងរាល់ថ្ងៃ ។ភាគីទាំងពីរយោគយល់គ្នានិងគាំទ្រគ្នាលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរវាងគ្នានិងគ្នា។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយ Bahamasដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពន្លឿនការអភិវឌ្ឍនៃទំនាក់ទំនងចិន- Bahamas ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកស្រីDeveauxប្រធានសភាតំណាងរាស្រ្តនិងលោកស្រីAdderleyប្រធានព្រឹទ្ធសភានៃប្រទេសBahamasបានថ្លែងថា Bahamasនិងចិនគោរពគ្នានិងយោគយល់គ្នាទៅវិញទៅមក ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរឹងមាំ ។ Bahamasប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ព្រឹទ្ធសភានិងសភាតំណាងរាស្រ្តរបស់Bahamasមានឆន្ទៈពង្រឹងការផ្លាស់ប្តូរជាមួយសភាតំណាងប្រជាជនចិន ដើម្បីរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងនីតិប្បញ្ញត្តិជាដើម

អ្នកបកប្រែ:马小青
ប្លុកពិសេស