ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកLavrovរដ្ឋមន្រ្តីការបរទេសរុស្ស៊ី
2024-04-09 16:44:30cri
Share with:

ថ្ងៃទី៩ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកLavrovរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា ប្រទេសចិនគាំទ្រប្រជាជនរុស្ស៊ីដើរតាមផ្លូវអភិវឌ្ឍន៍ដែលស្របតាមស្ថានការណ៍ជាតិរបស់រុស្ស៊ី គាំទ្រប្រទេសរុស្ស៊ីវាយបង្ក្រាបភេរវកម្មនិយម និងគាំពារសន្តិសុខនិងស្ថិរភាពសង្គម ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ជាប់រហូតចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ី រីករាយរួមជាមួយប្រទេសរុស្ស៊ីក្នុងការធ្វើឱ្យការប្រាស្រ័យទាក់ទងទ្វេភាគីមានភាពជិតស្និទ្ធ  បង្កើនកិច្ចសហការជាយុទ្ធសាស្រ្តពហុភាគីដូចជាយន្តការប្រទេសBRICS និងអង្គការសហប្រតិបត្តិការសៀងហៃជាដើម ដើម្បីជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

ជាការឆ្លើយតប លោកLavrov បានថ្លែងថា គោលការណ៍ណែនាំជាអាទិភាពនៃគោលនយោបាយចំពោះបរទេសរបស់ប្រទេសរុស្ស៊ី គឺពង្រឹងនិងលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងជាមួយប្រទេសចិន។ ប្រទេសរុស្ស៊ីរីករាយរួមជាមួយប្រទេសចិនក្នុងការអនុវត្តដោយយកចិត្តទុកដាក់នូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនកិច្ចសហការទ្វេភាគីនិងពហុភាគី ព្រមទាំងធ្វើការជាមួយប្រទេស “សកលខាងត្បូង”ផ្សេងទៀត ដើម្បីបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការជំរុញការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដែលកាន់តែមានសមភាពនិងយុត្តិធម៌៕

អ្នកបកប្រែ:李展精
ប្លុកពិសេស