ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកជំនាញនិងសហគ្រិនអំពីស្ថានកាណ៍សេដ្ឋកិច្ច
2024-04-09 15:47:30cri
Share with:


 

លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកជំនាញនិងសហគ្រិនអំពីស្ថានការណ៍សេដ្ឋកិច្ច នារសៀលថ្ងៃទី៨ ខែមេសា ដើម្បីស្តាប់មតិយោបល់និងសំណូមពរនានាអំពីស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ននិងការងារសេដ្ឋកិច្ចនៅជំហានក្រោយ។

លោក Li Qiang បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំនេះមក ក្រោមការដឹកនាំដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល យើងបានផ្តោតលើការងារលំនឹងការរំពឹងទុក លំនឹងកំណើន និងលំនឹងឱកាសការងារ ហើយបានបន្តខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរវិធីសាស្រ្ត ការកែសម្រួលរចនាសម្ព័ន្ធ ការលើកកម្ពស់គុណភាព និងការបង្កើនប្រសិទ្ធភាព។ ប្រសិទ្ធផលនៃគោលនយោបាយបានបង្ហាញចេញជាបន្តបន្ទាប់។

លោក Li Qiang បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងនិងជំរុញនិន្នាការវិជ្ជមានដែលសេដ្ឋកិច្ចងើបឡើងវិញ យើងត្រូវយកចិត្តទុកដាក់និងផ្តោតលើការអនុវត្តលម្អិតនូវស្មារតីនៃសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម និងមហាសន្និបាតនៃសភាទាំងពីរ ក្នុងន័យជំរុញការពន្លឿនការអនុវត្តនិងការចាត់ចែងនានាឱ្យទទួលបានប្រសិទ្ធភាពក្នុងពេលឆាប់ៗ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស