ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខពិនិត្យពិភាក្សាឡើងវិញនូវការស្នើសុំរបស់ប៉ាឡេស្ទីនដើម្បីចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ
2024-04-09 15:58:03cri
Share with:


 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិនិត្យពិភាក្សាឡើងវិញនូវការស្នើសុំរបស់ប៉ាឡេស្ទីនដើម្បីចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី ៨ខែមេសា ហើយបានសម្រេចចិត្តប្រគល់សំណើសុំនេះទៅឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការងារទទួលសមាជិកថ្មីជាអ្នកចាត់ចែង។

ក្រុមប្រឹក្សាសន្តិសុខបានសម្រេចចិត្តនៅថ្ងៃទី៨ខែមេសា ដើម្បីប្រគល់សំណើសុំនេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការងារទទួលសមាជិកថ្មី។ គណៈកម្មាធិការនេះ បង្កើតឡើងដោយសមាជិកចំនួន ១៥ នៃក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំនៅរសៀល ថ្ងៃទី៨ខែមេសា បន្ទាប់ពីទទួលបានលទ្ធផល នឹងរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខ។ បន្ទាប់មក ក្រុមប្រឹក្សាសន្តិសុខនឹងសម្រេចចិត្តថាតើលើកសំណើទៅមហាសន្និបាតអង្គការសហប្រជាជាតិឬយ៉ាងណា៕

អ្នកបកប្រែ:马小青
ប្លុកពិសេស