ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថ្លែងថា ការអនុវត្តសិទ្ធិវេតូរបស់ចិន គឺដើម្បីគាំពារយុត្តិធម៌អន្តរជាតិដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយ
2024-04-09 14:25:49cri
Share with:

លោក Dai Bing  ភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការប្រើប្រាស់សិទ្ធិវេតូក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៨ ខែមេសាថា ប្រទេសចិននិងប្រទេសប្រទេសអាល់ហ្សេរី និងរុស្ស៊ីបានបោះឆ្នោតប្រឆាំងចំពោះសេចក្តីព្រាងស្តីពីស្ថានការណ៍នៅតំបន់ហ្កាហ្សាដែលស្នើឡើងដោយសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ។ការសម្រេចចិត្តរបស់ប្រទេសចិនគឺផ្អែកលើការគាំពារយុត្តិធម៌អន្តរជាតិ គាំពារកម្មវត្ដុ និងសេចក្តីថ្លៃថ្នូរនៃ«ធម្មនុញ្ញអង្គការសហប្រជាជាតិ» និងគាំពារកាតព្វកិច្ចនិងកិត្យានុភាពរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយក៏បានគិតគូរយ៉ាងពេញលេញផងដែរចំពោះកង្វល់ និងការមិនពេញចិត្តយ៉ាងខ្លាំងរបស់ប្រទេសអារ៉ាប់ចំពោះសេចក្តីព្រាងនេះ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស