ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបទៅនឹងការកើនឡើងនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅប្រទេសចិន
2024-04-09 11:52:33cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ៨ ខែមេសាថា ពេលថ្មីៗនេះ មេដឹកនាំនិងរដ្ឋមន្ត្រីការបរទេសជាច្រើនរូបនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ដែលបង្ហាញថា ប្រទេសពាក់ព័ន្ធនានាបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។ ប្រទេសចិនរីករាយរួមជាមួយប្រទេសជិតខាងនានា ដើម្បីកសាងគ្រួសារអាស៊ីដែលប្រកបដោយសន្តិភាព ភាពសុខសាន្តត្រាណ វិបុលភាព ភាពស្រស់ស្អាតនិងរួមរស់ជាមួយគ្នាដោយមេត្រីភាព ។

លោកស្រី Mao Ning បានថ្លែងថា ប្រទេសជិតខាងគឺជាទិសដៅជាអាទិភាពនៃកិច្ចការទូតរបស់ប្រទេសចិន ហើយប្រទេសចិននិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍គឺជាអ្នកជិតខាងល្អ មិត្តល្អ និងជាដៃគូល្អដែលមានជោគវាសនារួមគ្នា ។ ជានិច្ចកាល ប្រទេសចិនតែងតែអនុវត្តតាមទស្សនៈការទូតជាមួយប្រទេសជិតខាងដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ពោលគឺស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងបរិយាបន្ន អនុវត្តកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាង ដើម្បីបង្កើនការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងន័យសម្រេចបាននូវការអភិវឌ្ឍនិងការស្តារឡើងវិញរួមគ្នា៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស