ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកWesley W. Simina ប្រធានាធិបតីសហព័ន្ធមីក្រូណេស៊ី
2024-04-09 19:15:42cri
Share with:

នៅរសៀលថ្ងៃទី ៩ ខែមេសា លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកWesley W. Simina ប្រធានាធិបតីសហព័ន្ធ មីក្រូណេស៊ីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

លោកXi Jinpingបានលើកឡើងថា ឆ្នាំ ២០២៤នេះជាខួបទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងមីក្រូណេស៊ី ។ ប្រទេសចិនមានឆន្ទៈក្នុងការរួមជាមួយប្រទេស មីក្រូណេស៊ី ដោយចាត់ទុកខួបទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មី រក្សាការផ្លាស់ប្តូរនិងកិច្ចសន្ទនាគ្រប់ស្រទាប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យ សំដៅជំរុញទំនាក់ទំនងរវាងចិននិង មីក្រូណេស៊ីឱ្យឡើងដល់កម្រិតថ្មី ។

លោកXi Jinpingបានលើកឡើងថា ប្រទេសចិនបានអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសកោះប៉ាស៊ីហ្វីក គឺជាការជួយយកអាសាគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមិនសំដៅទៅលើភាគីទីបី ហើយក៏មិនត្រូវរងការរំខានពីភាគីទីបីផងដែរ ។ ប្រទេសចិនផ្តួចផ្តើមថា ស្របនឹងពេលដែលអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសកោះប៉ាស៊ីហ្វីក បណ្តាប្រទេសនានាគួរតែប្រកាន់ខ្ជាប់ការគោរពភាពឯករាជ្យនិងម្ចាស់ការរបស់ប្រទេសកោះទាំងនេះ ប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព និងប្រកាន់ខ្ជាប់ការបើកទូលាយនិងបរិយាបន្ន។

ជាការឆ្លើយតប លោក Siminaបានថ្លែងថា សហព័ន្ធមីក្រូណេស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលជំហររបស់ប្រទេសចិនក្នុងបញ្ហាស្នូលដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ហុងកុង ភូមិភាគស៊ីនជាំង និងភូមិភាគXizangជាដើម ។កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងតំបន់ប្រទេសកោះប៉ាស៊ីហ្វីកមានអំណោយផលដល់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ភាគីមីក្រូណេស៊ីនឹងបន្តជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកោះជាមួយប្រទេសចិន។

សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចជំនួប ភាគីទាំងពីរបានចេញផ្សាយ “សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសហព័ន្ធមីក្រូណេស៊ី”៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស