ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យយុទ្ធភូមិភាគខាងត្បូងនៃប្រទេសចិនបានថ្លែងសុន្ទរកថា
2024-04-09 15:51:53cri
Share with:


 

លោក Tian Junli វរសេនីយ៍ឯកនៃកងទ័ពជើងអាកាសចិនដែលជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងត្បូងចិនបានថ្លែងថា ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមេសា យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងទ័ពជើងទឹកនិងជើងអាកាសធ្វើសកម្មភាពហ្វឹកហាត់នៅលំហសមុទ្រចិនខាងត្បូង ដើម្បីអនុវត្តការយាមល្បាតនិងការព្រមានដោយយន្តហោះចម្បាំង ការវាយលុកតាមផ្លូវទឹកនិងផ្លូវអាកាស និង ការល្បាត ត្រៀមប្រយុទ្ធនៃក្បួននាវាចម្បាំង។កងទ័ពទាំងអស់រក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិយ៉ាងម៉ឺងម៉ាត់ និងគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕

អ្នកបកប្រែ:马小青
ប្លុកពិសេស