ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំសំណេះសំណាលស្តីពីការឃ្លាំមើលបែបប្រជាធិបតេយ្យចំពោះការការពារបរិស្ថានអេកូឡូស៊ីទន្លេយ៉ង់សេថា ត្រូវប្រកាន់ខ្ជាប់នូវការណែនាំដោយគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping ដើម្បីជំរុញឱ្យការឃ្លាំមើលបែបប្រជាធិបតេយ្យដើរតួនាទីកាន់តែធំក្នុងការការពារបរិស្ថានអេកូឡូស៊ីនៃទន្លេយ៉ង់សេ
2024-04-09 15:26:16cri
Share with:

កិច្ចប្រជុំសំណេះសំណាលស្តីពីការឃ្លាំមើលបែបប្រជាធិបតេយ្យចំពោះការការពារបរិស្ថានអេកូឡូស៊ីទន្លេយ៉ង់សេរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាធិបតេយ្យនានា និងឥស្សរជនក្រៅគណបក្សត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ៨ ខែមេសា។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។ លោកថ្លែងថា ត្រូវសិក្សានិងអនុវត្តឱ្យបានស៊ីជម្រៅនូវគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping និងស្មារតីនៃមហាសន្និបាតជាតិការពារបរិស្ថានអេកូឡូស៊ី ស្វែងយល់ឱ្យបានហ្មត់ចត់នូវទឹស្រ្តីនិងការអធិប្បាយដ៏សំខាន់របស់លោក Xi Jinping ស្តីពីការពង្រឹងការការពារបរិស្ថានអេកូឡូស៊ីនៃទន្លេយ៉ង់សេ  ស្វែងយល់យ៉ាងស៊ីជម្រៅនូវសារៈសំខាន់ដែលមានលក្ខណៈសម្រេចចិត្តនៃ"ការកំណត់ជាក់លាក់ចំនួនពីរ"(គឺការកំណត់ឋានៈជាស្នូលនៃគណៈកម្មាធិការមជ្ឈិមបក្ស និងបក្សទាំងមូលដែលមានសមមិត្ត Xi Jinpingជាប្រមុខស្នូល និងការកំណត់ឋានៈដឹកនាំនៃគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់សមមិត្ត Xi Jinping ) និងអនុវត្តយ៉ាងមុតមាំនូវ"ការគាំពារចំនួនពីរ"(គឺការគាំពារយ៉ាងមុតមាំនូវឋានៈជាស្នូលរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងបក្សទាំងមូលដែលដឹកនាំដោយសមមិត្ត Xi Jinping និងការគាំពារយ៉ាងមុតមាំនូវសិទ្ធិអំណាច និងការដឹកនាំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន) ធ្វើការងារឱ្យបានល្អសម្រាប់ការឃ្លាំមើលបែបប្រជាធិបតេយ្យចំពោះការការពារបរិស្ថានអេកូឡូស៊ីនៃទន្លេយ៉ង់សេប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងចាត់ទុកជាបេសកកម្ម ជំរុញឱ្យបានល្អនូវការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងបម្រើដល់ស្ថានការណ៍ទូទៅនៃការធ្វើទំនើបកម្មតាមបែបផែនចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស