ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វីកដើម្បីស្វែងរកឧត្តមភាពខាងយោធាដោយឯកតោភាគី
2024-04-09 15:05:57cri
Share with:

លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៨ខែមេសា ។ មានអ្នកសារព័ត៌មានបានលើកឡើងថា លោកCharles Flynn មេបញ្ជាការកងទ័ពជើងគោកអាស៊ីប៉ាស៊ីហ្វីកនៃសហរដ្ឋអាមេរិកបានលើកឡើងក្នុងខណៈពេលផ្តល់បទសម្ភាសន៍នៅក្រុងតូក្យូថា សហរដ្ឋអាមេរិកគ្រោងដាក់ពង្រាយប្រព័ន្ធបាញ់បង្ហោះមីស៊ីរយៈចម្ងាយមធ្យមនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីកកក្នុងពេលក៏ខ្លីខាងមុខ តើប្រទេសចិនមានអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព  ប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយការពារជាតិដែលមានលក្ខណៈការពារ ប្រទេសចិនគ្មានបំណងចង់ប្រកួតប្រជែងកម្លាំងយោធាជាមួយប្រទេសណាមួយនោះទេ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតជាប់រហូតមកចំពោះការដែលសហរដ្ឋអាមេរិកដាក់ពង្រាយមស៊ីលរយៈចម្ងាយមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វីដើម្បីស្វែងរកឧត្តមភាពខាងយោធាដោយឯកតោភាគី និងដើម្បីពង្រឹងការដាក់ពង្រាយកម្លាំងអាវុធនៅមុខផ្ទះរបស់ប្រទេសចិន ប្រទេសចិនបានដាស់តឿនឱ្យសហរដ្ឋអាមេរិកគោរពយ៉ាងប្រាកដប្រជាចំពោះក្តីកង្វល់ស្តីពីសន្តិសុខរបស់ប្រទេសផ្សេងទៀតនិងបញ្ឈប់ការបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស