ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្តវេនមិត្តភាពដែល"កសាងឡើងតាមរយៈលោហិតនិងភ្លើងសង្គ្រាម"
2024-04-09 15:45:24cri
Share with:

      មានមិត្តភាពដូចរឿងព្រេងនិទានដែលភ្ជាប់ជោគវាសនារបស់គ្នាទៅវិញទៅមកនៅក្នុងអណ្តាតភ្លើងនៃសង្រ្គាម ហើយវានៅតែធ្វើឱ្យមនុស្សម្នារំភើបចិត្តបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំ។

      នៅទីក្រុង Quzhou ប្រទេសចិន អ្នកភូមិចិនសាមញ្ញនិងសុចរិតនៅលើភ្នំបានពិពណ៌នាអំពីការសង្គ្រោះជីវិតកាលពី ៨២ ឆ្នាំមុន។ នៅទីក្រុង Houston និង Chicago សហរដ្ឋអាមេរិក កូនចៅរបស់អ្នក បើកយន្តហោះចម្បាំងក្នុងប្រតិបត្តិការ Doolittle ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ តែងតែយកចិត្តទុកដាក់លើទឹកដី Quzhou អស់រយៈពេលជាច្រើនឆ្នាំ។

    “ខ្ញុំជឿថា មិត្តភាពរវាងប្រជាជនចិននិងសហរដ្ឋអាមេរិកដែលបង្កើតឡើងដោយលោហិតនិងភ្លើងសង្គ្រាមនោះនឹងត្រូវបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។” ពេលថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោករបស់សមាគមមិត្តភាពអាមេរិកនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូកាលពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ ២០២៣ លោកXi Jinping បានរៀបរាប់ពីរឿងរ៉ាវដែលទាហានចិន និងជនស៊ីវិលចិនបានជួយសង្គ្រោះអ្នកបើកយន្តហោះអាមេរិកដោយក្លាហានក្នុងអំឡុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុននិងរឿងរ៉ាវដែលកូនចៅជំនាន់ក្រោយរបស់ទាហានអាមេរិកដែលទៅទស្សនាវិមានអនុស្សាវរីយ៍នៃប្រតិបត្តិការ Doolittle ក្រុង Quzhou ប្រទេសចិន ។

      រឿងរ៉ាវនៃទំនាក់ទំនងចិន-អាមេរិកត្រូវបានសរសេរដោយប្រជាជន ហើយអនាគតនៃទំនាក់ទំនងចិន-អាមេរិកក៏ត្រូវបានកសាងដោយប្រជាជនផងដែរ។ សព្វថ្ងៃនេះ នៅក្នុងសាលាមធ្យមសិក្សាទីពីរនៃក្រុង Quzhou ខេត្ត Zhejiang "ដើមឈើមិត្តភាព" ដែលត្រូវបានដាំរួមគ្នាដោយមិត្តចិននិងអាមេរិកកំពុងបែកមែកសាខាត្រសុំត្រសាយ។ផ្ទាំងថ្មមួយនៅជាប់នឹងដើមឈើត្រូវបានឆ្លាក់ដោយសារសម្រាប់អនាគតថា "បន្តរឿងព្រេងនិទានប្រតិបត្តិការ Doolittle ចារទំព័រថ្មីនៃមិត្តភាពរវាងចិន និងសហរដ្ឋអាមេរិក”។

      បន្ទាប់ពីការវាយប្រហារដោយសម្ងាត់របស់ជប៉ុននៅលើកំពង់ផែ Pearl យន្តហោះទម្លាក់គ្រាប់បែក B-២៥ ចំនួន ១៦ គ្រឿងរបស់កងទ័ពជើងអាកាសអាមេរិកបានវាយប្រហារប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤២។ ដោយសារតែប្រេងឥន្ធនៈមិនគ្រប់គ្រាន់ និងបញ្ហាផ្សេងទៀតនៅតាមផ្លូវត្រឡប់មកវិញ វរសេនីយ៍ទោ Doolittle និងអ្នកបើកយន្តហោះផ្សេងទៀតបានបោះបង់ចោលយន្តហោះរបស់ពួកគេ ហើយលោតឆ័ត្រយោងលើអាកាសរបស់ប្រទេសចិន។ យោធាចិន និងជនស៊ីវិលចិនបានជួយសង្គ្រោះយោធិនអាមេរិកយ៉ាងក្លាហាន ដោយសាររឿងនេះកងទ័ពជប៉ុនបានសម្លាប់ជនស៊ីវិលចិនចំនួន ២៥ ម៉ឺននាក់។

      ប្រតិបត្តិការ Doolittle ត្រូវបានគេបង្ហាញនៅលើផ្ទាំងសិលាមួយនៅលើវិមានអនុស្សាវរីយ៍សង្គ្រាមលោកលើកទី ២ នៅកណ្តាលក្រុង Houston សហរដ្ឋអាមេរិក។ លោក David Kantenberg អ្នកទទួលខុសត្រូវនៃសមាគមកូនចៅរបស់អ្នកវាយប្រហារនៃប្រតិបត្តិការ Doolittle បាននិយាយថា "ប្រសិនបើគ្មានការជួយសង្គ្រោះដោយសប្បុរសពីសំណាក់ប្រជាជនចិនទេ សមាជិកភាគច្រើននៃក្រុមវាយឆ្មក់អាចនឹងមិនអាចរស់ទៀតទេ" ។

     នៅយប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩២ ដែលជាយប់ងងឹតនិងព្យុះភ្លៀង លោក Wilder ដែលជាសហអ្នកបើកបរយន្តហោះលេខ ៥ នៃ ប្រតិបត្តិការ Doolittle បាន លោតឆ័ត្រយោងជាបន្ទាន់ ហើយបានចុះចតនៅលើជម្រាលភ្នំនៃភូមិ Suyuan សង្កាត់ Jiangshan Bridge ទីក្រុង Quzhou ។ លោក David បាននិយាយថា ជីតារបស់គាត់បានផឹកស្រាវីស្គីមួយដបតូច ដែលគាត់បានយកមកជាមួយ ដើម្បីកំដៅខ្លួន ហើយរុំខ្លួនឯងក្នុងឆ័ត្រយោងអស់មួយយប់។

     នៅថ្ងៃបន្ទាប់ អ្នកភូមិ Mao Guangxiao មៃភូមិ Suyuan បានរកឃើញលោក Wilder ហើយនាំគាត់ចុះពីលើភ្នំត្រឡប់ទៅភូមិវិញ។ ដោយមានជំនួយពីអ្នកភូមិចិន លោក Wilder បានធ្វើដំណើរយ៉ាងពិបាក ហើយបានជួបជុំគ្នាដោយជោគជ័យជាមួយអ្នកបើកយន្តហោះមួយចំនួនដែលត្រូវបានជួយសង្គ្រោះ។

     នៅយប់ដដែលនោះ លោក Charles Ozuk អ្នកបើកយន្តហោះនៃយន្តហោះលេខ ៣ បានលោតឆ័ត្រយោងចូលទៅក្នុងភូមិមួយក្នុងក្រុង Quzhou។ កូនស្រីរបស់លោក Ozuk ឈ្មោះ Susan Ozuk បានប្រាប់អ្នកយកព័ត៌មានថា ឪពុករបស់នាងត្រូវបានឆ័ត្រយោងព្យួរជាប់នៅលើច្រាំងថ្មចោទពេញមួយយប់ ហើយគាត់ត្រូវបានរកឃើញដោយអ្នកភូមិជនជាតិចិន Liao Shiyuan នៅថ្ងៃបន្ទាប់ ហើយនាំយកទៅផ្ទះវិញ។ គ្រួសាររបស់អ្នកភូមិ Liao Shiyuan បានមើលថែគាត់យ៉ាងល្អ រុំរបួសឱ្យគាត់ ផ្តល់អាហារដល់គាត់ និងឱ្យគាត់គេងលើគ្រែកូនរបស់ពួកគេ។ ឪពុកខ្ញុំស្នាក់នៅផ្ទះ Liao ប្រហែល៥ថ្ងៃ។ "

     លោក Liao Mingfa ដែលឥឡូវវ័យខ្ទង់ ៨០ ឆ្នាំហើយគឺជាកូនប្រុសរបស់លោក Liao Shiyuan។ គាត់នៅចាំថា ឪពុកគាត់បានដឹកនាំបងប្អូនបួននាក់យកកៅអីសម្រាប់ដឹកលោក Ozuk ដែលរងរបួសមកផ្ទះ។ "ឪពុកខ្ញុំឡើងលើភ្នំដើម្បីជីកស្មៅ ហើយយកវាទៅលាបលើមុខរបួសលោក Ozuk ហើយម្តាយខ្ញុំបានយកពងមាន់ស្ងោរឱ្យគាត់ហូប"។ .

     ប្រជាជនចិនបានបង្កើតអច្ឆរិយៈជួយសង្គ្រោះមួយនៅក្នុងប្រវត្តិសាស្រ្តនៃសង្គ្រាមលោកលើកទីពីរ។ យោងតាមការស្ថិតិ សមាជិកក្រុមវាយឆ្មក់ Doolittle សរុបចំនួន ៦៤ នាក់ក្នុងចំណោម ៧៥ នាក់ដែលបានចុះចតនៅប្រទេសចិនត្រូវបានជួយសង្គ្រោះដោយជោគជ័យ ហើយ ៥១ នាក់ក្រោយមកបានទៅកាន់សមរភូមិប្រឆាំងហ្វាស៊ីសម្តងទៀត។

     ប្រជាជនអាមេរិកមិនដែលភ្លេចមិត្តភាពស្លាប់រស់មួយនេះទេ។ សមាជិក និងកូនចៅនៃប្រតិបត្តិការ Doolittle បានបង្កើតអង្គការដូចជា សមាគមអ្នកទម្លាក់គ្រាប់បែក Doolittle និង សមាគមកុមាររបស់អ្នកវាយវាយឆ្មក់Doolittleជាដើម។ ព្រឹត្តិការណ៍រំលឹកត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីថ្លែងអំណរគុណ និងចងចាំប្រជាជនចិនដែលបានចូលរួមក្នុងការជួយសង្គ្រោះ។

     នៅខែកញ្ញា ឆ្នាំ២០១៥ លោក Jeff Thatcher ដែលពេលនោះជាប្រធានសមាគមកុមារនៃអ្នកវាយឆ្មក់ Doolittle បានមកដល់ប្រទេសចិន ដើម្បីចូលរួមមហាសន្និបាតរំលឹកខួបលើកទី ៧០ នៃជ័យជំនះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។ គាត់បានដើរតាមគន្លងរបស់ដូនតាគាត់ ហើយបានទៅទស្សនាក្រុង Quzhou ជាកន្លែងដែលគាត់បានស្នើ និងជំរុញឱ្យបង្កើតសាលអនុស្សាវរីយ៍ Doolittle នៅទីនោះ។ នៅខែតុលា ឆ្នាំ ២០១៨ មនុស្សមួយក្រុមមានគ្នា ២៤ នាក់ រួមទាំងលោក David និងលោកស្រី Susan បានមកក្រុង Quzhou ដើម្បីចូលរួមក្នុងពិធីបើកសម្ពោធសាលរំលឹកប្រតិបត្តិការ Doolittle ។

     ចាប់តាំងពីឆ្នាំ ២០២៣ មក លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតតបជាបន្តបន្ទាប់ទៅកាន់សិស្សអាមេរិកវ័យក្មេង កូនចៅរបស់ឧត្តមសេនីយ៍ Stilwell អតីតយុទ្ធជនក្រុមខ្លាហោះ និងឥស្សរជនមេត្រីភាពគ្រប់មជ្ឈដ្ឋាន ដោយចាក់បញ្ចូលកម្លាំងចលករជាបន្តបន្ទាប់ទៅក្នុងមិត្តភាពរវាងប្រជាជនចិន និងប្រជាជនអាមេរិក។ ពីដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មិត្តភក្តិ និងភ្ញៀវអាមេរិកជាច្រើនមកកាន់ប្រទេសចិន ដល់ការរៀបចំវេទិកាមិត្តភាពរវាងប្រជាជននិងប្រជាជនចិន "Gulingyuan" ពីគណៈប្រតិភូអាមេរិកក្រុមខ្លាហោះដែលមកប្រទេសចិនដើម្បីរំលឹកឡើងវិញនូវប្រវត្តិសាស្រ្ត និងរៀបរាប់ពីមិត្តភាព ដល់សន្និសីទទីក្រុងបងប្អូនចិន-អាមេរិកលើកទី ៥ បានបើកដោយជោគជ័យ ។ល។  ប្រជាជនចិន និងសហរដ្ឋអាមេរិកបានធ្វើដំណើរដោយស្របទិសដៅ ដើម្បីចារទំព័រថ្មីនៃមិត្តភាពជាមួយគ្នា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស