ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងហិរញ្ញវត្ថុចិនថ្លែងថា ប្រទេសចិននិងសហរដ្ឋអាមេរិកទទួលបានផ្លែផ្កាថ្មីនៃគំនិតឯកភាពរួម
2024-04-09 17:20:34cri
Share with:


រសៀលថ្ងៃទី៨ ខែមេសា អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងហិរញ្ញវត្ថុចិនបានឆ្លើយតបសំណួររបស់ប្រព័ន្ធសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនៅប្រទេសចិនដោយលើកឡើងថា ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់ ក្នុងកិច្ចជំនួបតាមទូរស័ព្ទរវាងលោក Xi Jinping ប្រធានរដ្ឋចិននិងលោក Biden ប្រធានាធិបតីអាមេរិក ឆ្លងតាមការពិភាក្សានិងកំណត់ដោយភាគីចិននិងអាមេរិក លោកស្រី Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែមេសា។លោកស្រី Yellen  គឺជាសមាជិកនៃគណៈរដ្ឋមន្ត្រីអាមេរិករូបដំបូងដែលធ្វើទស្សនកិច្ចនៅចិនក្នុងឆ្នាំ២០២៤នេះ។ ក្នុងអំឡុងពេលនេះ ភាគីចិនបានធ្វើការពិភាក្សានិងផ្លាស់ប្តូរច្រើនជាន់ថ្នាក់និងពហុវិស័យជាមួយលោកស្រី Yellen

ក្នុងកិច្ចជំនួប ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តឱ្យបានល្អនូវគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខិតខំបង្កបរិយាកាសពាណិជ្ជកម្ម និងវិនិយោគដ៏ល្អប្រសើរ សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធ និងស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចចិននិងសហរដ្ឋអាមេរិក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស