ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីរ៉ូកស៊ី ៖ ខ្ញុំចង់ទៅឱបខ្លាឃ្មុំផែនដារបស់ប្រទេសចិន
2024-04-08 10:01:06cri
Share with:

      លោកស្រីរ៉ូកស៊ីជាអ្នកទទួលខុសត្រូវនៃមូលដ្ឋានជួយសង្គ្រោះសត្វព្រៃហ្ស៊ីមបាវ៉េ។ ឆ្នាំ២០១៥ លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសហ្ស៊ីបបាវ៉េ លោកស្រីរ៉ូកស៊ីបានឧទ្ទេសនាមអំពីសត្វគ្រប់ប្រភេទក្នុងមូលដ្ឋានជួយ ក្នុងកិច្ចសន្ទនាជាមួយលោក Xi Jinping អ្វីដែលធ្វើឱ្យលោកស្រីមានចំណាប់អារម្មណ៍ខ្លាំងគឺលោកយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអភិរក្សសត្វព្រៃ ហើយក៏ឈ្វេងយល់យ៉ាងយកចិត្តទុកដាក់ពីបញ្ហាប្រឈមក្នុងការអភិរក្សសត្វផងដែរ។ លោក Xi Jinping បានជូនថូផ្កាមួយឱ្យស្រីរ៉ូកស៊ី  ដែលខាងលើមានគូររូបខ្លាឃ្មុំផេនដាចិន និងបាប្រាប់នការបន្តពូជខ្លាឃ្មុំផែនដាដែលចិនកំពុងអនុវត្ត។ បើតាមការសម្គាល់ឃើញរបស់លោកស្រីរ៉ូកស៊ី ការងារអភិវក្សសត្វព្រៃរបស់ចិនទទួលបានការវិវឌ្ឍរីកចម្រើនខ្លាំងណាស់ក្រោមការដឹកនាំរបស់លោក Xi Jinping ឯការងារអភិរក្សសត្វព្រៃក៏នឹងក្លាយទៅជាចំណុចក្តៅជុំវិញពិភពលោកដោយសារការយកចិត្តទុកដាក់ពីសំណាក់លោក Xi Jinping ផងដែរ៕


អ្នកបកប្រែ:王昭君
ប្លុកពិសេស