ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការថាមពលបរមាណូអន្តរជាតិបង្ហាញថា ការវាយប្រហារតាមដូ្រនមិនបានបង្កការគំរាមកំហែងចំពោះសន្តិសុខនៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរZaporizhzhiaនោះទេ
2024-04-08 15:43:25cri
Share with:

អង្គការថាមពលបរមាណូអន្តរជាតិបានថ្លែងកាលពីថ្ងៃទី៧ខែមេសាថា តាមការបញ្ជាក់របស់អ្នកជំនាញនៃអង្គការប្រចាំការនៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរZaporizhzhiaឱ្យដឹងថា ការវាយប្រហារតាមដ្រូនរបស់ភាគីយោធាអ៊ុយក្រែនចំពោះស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរZaporizhzhiaបានបណ្តាលឱ្យក្រុមម៉ាស៊ីនលេខ៦មានការខូចខាត និងមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត តែមិនបានបង្កការគំរាមកំហែងចំពោះសន្តិសុខនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយនេះទេ។

អង្គការថាមពលបរមាណូអន្តរជាតិបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា ថ្វីត្បិតការវាយប្រហារលើកនេះមិនបានជាំការបង្កគំរាមកំហែងចំពោះសន្តិសុខរបស់ស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរZaporizhzhiaក្តី ប៉ុន្តែវានៅតែជាហេតុការណ៍ដ៏ធ្ងន់ធ្ងរដែលមានលទ្ធភាពប៉ះពាល់ដល់លក្ខណៈពេញលេញនៃប្រព័ន្ធសន្តិសុខរ៉េអាក់ទ័រ។

សូមបញ្ជាក់ថា ស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរZaporizhzhia គឺជាស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ។ បន្ទាប់ពីការផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានគ្រប់គ្រងស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយនេះ ក្រោយមកស្ថានីយនេះបានរងការបាញ់ផ្លោងជាច្រើនលើកច្រើនសារ បណ្តាលឱ្យមានការយកចិត្តទុកដាក់ខ្លាំង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស