ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលថ្លែងថា ការដកទ័ពចេញពីតំបន់ហ្កាហ្សាគឺក្នុងគោលបំណងត្រៀមធ្វើប្រតិបត្តិការយោធានៅក្រុងរ៉ាហ្វា
2024-04-08 15:37:39cri
Share with:

លោក Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានថ្លែងកាលពីថ្ងៃទី ៧ ខែមេសាថា ការដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងនៃតំបន់ហ្កាហ្សា គឺក្នុងគោលបំណងត្រៀមធ្វើប្រតិបត្តិការយោធានៅក្រុងរ៉ាហ្វា ។

ក្រសួងការពារជាតិអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៧ ខែមេសាថា បន្ទាប់ពីការវាយតម្លៃចំពោះស្ថានការណ៍នៅទីបញ្ជាការនៃយោធភូមិភាគខាងត្បូងនៃកងទ័ពអ៊ីស្រាអែលនាថ្ងៃដដែលនោះ លោក Gallant បានថ្លែងថា ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់Khan Younis នៅភាគខាងត្បូងហ្កាហ្សា គឺដើម្បី “ធ្វើការត្រៀមលក្ខណៈសម្រាប់ភារកិច្ចពេលអនាគត ក្នុងនោះរួមទាំងប្រតិបត្តិការយោធានៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្កាហ្សាផងដែរ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស