ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អេមីរ៉ាតអារ៉ាប់រួមនឹង្លក្លាយជាដៃគូសហប្រតិបត្តិការពិសេសនៃពិព័រណ៍ចិន-អាស៊ានលើកទី ២១
2024-04-08 11:12:18cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានថា អេមីរ៉ាតអារ៉ាប់រួមនឹងក្លាយជាដៃគូសហប្រតិបត្តិការពិសេសនៃពិព័រណ៍ចិន-អាស៊ានលើកទី ២១។នេះជាលើកដំបូងហើយដែលប្រទេសឈូងសមុទ្របានក្លាយជាដៃគូសហប្រតិបត្តិការពិសេសរបស់ពិព័រណ៍ចិន-អាស៊ាន "រង្វង់មិត្តភក្តិ" នៃពិព័រណ៍ចិន-អាស៊ានត្រូវបានពង្រីកថែមទៀត។ 

  លោក Liang Yiguang អគ្គលេខាធិការរងនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានបានថ្លែងថា អេមីរ៉ាតអារ៉ាប់រួមនឹងចាត់បញ្ជូនមន្ត្រីថ្នាក់អនុរដ្ឋមន្ត្រី ដើម្បីដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី ២១ ព្រមទាំងបង្កើតពន្លាជាតិនៅក្នុងពិព័រណ៍ចិន-អាស៊ានលើកនេះផងដែរ។

    ឆ្នាំនេះ គឺជាខួប៤០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេមីរ៉ាតអារ៉ាប់រួម ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត ហើយបានពង្រឹងការផ្លាស់ប្តូរខាងសេដ្ឋកិច្ចជាបន្តបន្ទាប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងអេមីរ៉ាតអារ៉ាប់រួមនិងបណ្តាប្រទេសអាស៊ានក៏មានភាពកាន់តែជិតស្និទ្ធផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស