ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីShen Yiqin ជួបសន្ទនាជាមួយព្រះអង្គម្ចាស់ក្សត្រី Sirindhorn នៃប្រទេសថៃ
2024-04-08 15:34:04cri
Share with:

កាលពីថ្ងៃទី ៧ ខែមេសា លោកស្រីShen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ក្សត្រី Sirindhorn នៃប្រទេសថៃនៅទីក្រុងប៉េកាំង។

លោកស្រីShen Yiqin បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះអង្គម្ចាស់ក្សត្រី Sirindhorn ដែលយាងបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយបានសូមឱ្យព្រះអង្គម្ចាស់ក្សត្រីនាំយកការសួរសុខទុក្ខដ៏ស្និទ្ធស្នាលនិងការប្រសិទ្ធពរដ៏ល្អប្រសើររបស់លោកប្រធានរដ្ឋចិន Xi Jinping ថ្វាយចំពោះព្រះបាទ Vajiralongkorn ព្រះមហាក្សត្រនៃប្រទេសថៃ ព្រមនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ព្រះអង្គម្ចាស់ក្សត្រី Sirindhorn ក្នុងការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ និងចំណងមិត្តភាពរវាងប្រទេសចិននិងប្រទេសថៃ។ លោកស្រី Shen Yiqin បានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសថៃដើម្បីផ្សព្វផ្សាយនិងបន្តវេនចំណងមិត្តភាពប្រពៃណីរវាងប្រទេសចិននិងថៃដែលប្រៀបដូចជាគ្រួសារតែមួយ និងជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងថៃឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។

ព្រះអង្គម្ចាស់ក្សត្រី Sirindhorn បានមានបន្ទូលថា រាល់ពេលដែលព្រះអង្គយាងបំពេញទស្សនកិច្ចនៅប្រទេសចិន ព្រះអង្គសុទ្ធតែទទួលបានភាពរាក់ទាក់កក់ក្តៅពីសំណាក់ប្រជាជនចិន ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងសូមជូនពរឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យនៅឋិតថេរជាអមតៈ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស