ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាមួយលោកAlainMerieuxប្រធានមូលនិធិMerieuxបារាំងនិងភរិយា
2024-04-08 16:07:52cri
Share with:


លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកAlainMerieuxប្រធានមូលនិធិMerieuxប៉ារាំងនិងភរិយានៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅថ្ងៃទី៨ខែមេសា ។

លោកXi Jinping បានកោតសរសើរចំពោះលោកMerieuxនិងភរិយា និងមូលនិធិMerieuxដែលបានយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងបារាំងនិងបុព្វហេតុសុខាភិបាលចិនក្នុងរយៈពេលជាយូរកន្លងមក។

លោកXi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពរវាងចិននិងបារាំង រីករាយរួមជាមួយប្រទេសបារាំងក្នុងការបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ថែមមួយកម្រិតទៀត  ធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការមានភាពជិតស្និទ្ធ ជំរុញឱ្យទំនាក់ទំនងរវាងចិននិងបារាំងឡើងដល់កម្រិតកាន់តែខ្ពស់ ។ ក្នុងរយៈពេលជាយូរកន្លងមក ប្រទេសចិននិងបារាំងបានធ្វើកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យសុខាភិបាល ហើយទទួលបានលទ្ធផលជាផ្លែផ្កា ។ស្វាគមន៍មូលនិធិMerieuxបន្តធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយចិន។

ជាការឆ្លើយតប លោកMerieuxបានថ្លែងថា ច្រើនឆ្នាំកន្លងមក ខ្ញុំយកចិត្តទុកដាក់និងកោតសរសើរចំពោះការអភិវឌ្ឍនិងការរីកចម្រើនរបស់ប្រទេសចិនជាប់រហូត ។ មូលនិធិMerieuxនឹងបន្តជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងបារាំងនិងចិនយ៉ាងសកម្ម៕





អ្នកបកប្រែ:李展精
ប្លុកពិសេស