ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ស្រាវជ្រាវព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤នឹងកើនឡើងចំនួន៥,៣%
2024-04-08 15:34:35cri
Share with:

នៅថ្ងៃទី ៨ ខែមេសា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូង (AMRO) បានចេញផ្សាយរបាយការណ៍ "ទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូងឆ្នាំ ២០២៤"នៅប្រទេសសិង្ហបុរី។ របាយការណ៍នេះកត់សម្គាល់ថាកំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូងនឹងកើនឡើងពី ៤,៣% ក្នុងឆ្នាំ ២០២៣ ដល់ ៤,៥% ក្នុងឆ្នាំ ២០២៤ ហើយអត្រាកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងមានចំនួន ៤,២% ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងពី ៥,២% នៅឆ្នាំ ២០២៣ ដល់ ៥,៣% ក្នុងឆ្នាំ ២០២៤ ហើយអត្រាកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងមានចំនួន ៤,៩% ។ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូងបានអំពាវនាវឱ្យអង្គភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូងធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបណ្តាលមកពីសង្គមមានមនុស្សចាស់ជរាច្រើន ការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មពិភពលោកឡើងវិញ និងការផ្លាស់ប្តូរខាងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

ក្រៅពីនេះ របាយការណ៍នេះបានព្យាករណ៍ថា នៅឆ្នាំ ២០២៤ ប្រទេសទាំងបីដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងតំបន់អាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូង គឺប្រទេសហ្វីលីពីន កម្ពុជា និងវៀតណាម ជាមួយនឹងកំណើនសេដ្ឋកិច្ច ៦,៣%, ៦,២% និង ៦% រៀងៗគ្នា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស