ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិអត្រាប្តូរប្រាក់ចិនដាក់ចេញវិធានការថ្មីដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងរូបិយប័ណ្ណបរទេសផ្នែកពាណិជ្ជកម្ម
2024-04-08 14:57:47cri
Share with:


 

រដ្ឋបាលជាតិអត្រាប្តូរប្រាក់ចិនបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៧ ខែមេសាដោយដាក់ចេញនូវវិធានការគោលនយោបាយចំនួន៦ខ ដើម្បីបង្កើនប្រសិទ្ធភាពសេវាប្តូរប្រាក់ ក្នុងន័យផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់ពាណិជ្ជកម្មឆ្លងដែន និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការបម្រើការដល់សេដ្ឋកិច្ចពិត ។

យោងតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា វិធានការគោលនយោបាយទាំង៦នេះ រួមទាំងបីផ្នែកគឺ៖ ការបង្កើនប្រសិទ្ធភាពនៃការចុះបញ្ជីនិងការគ្រប់គ្រងបញ្ជីឈ្មោះសហគ្រាសពាណិជ្ជកម្មបរទេស ផ្តល់ភាពងាយស្រួលដល់សហគ្រាសក្នុងការទូទាត់ចំណាយនិងចំណូលរូបិយប័ណ្ណបរទេសផ្នែកពាណិជ្ជកម្មឆ្លងដែន និងការចាត់ចែងរូបិយប័ណ្ណបរទេសផ្នែកពាណិជ្ជកម្មទំនិញ។

ឧទាហរណ៍ដូចជា កែសម្រួលវិធីសាស្ត្រសម្រាប់ការបំពេញបែបបទនៃ "បញ្ជីឈ្មោះសហគ្រាសដែលមានចំណូលនិងចំណាយរូបិយប័ណ្ណបរទេសផ្នែកពាណិជ្ជកម្ម" ពីការអនុម័តដោយរដ្ឋបាលជាតិអត្រាប្តូរប្រាក់ចិនទៅជាការបំពេញបែបបទផ្ទាល់នៅធនាគារ ធ្វើសាមញ្ញកម្មការបំពេញបែបបទចំណូលនិងចំណាយពាណិជ្ជកម្មរបស់សហគ្រាសក្នុងតំបន់ត្រួតពិនិត្យពិសេសនៃគយ ។ល។

ការជូនដំណឹងនេះនឹងត្រូវចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤តទៅ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស