ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកកំពុងស៊ើបអង្កេតចំពោះរថយន្តអគ្គិសនីរបស់ចិនឬ? ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនឆ្លើយតបនឹងករណីនេះ
2024-04-08 18:37:09cri
Share with:

ពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងបើកស៊ើបអង្កេតចំពោះរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនក្រោមមូលហេតុគំរាមកំហែងដល់សន្តិសុខជាតិ។ ស្របពេលជាមួយគ្នានោះ សហភាពអឺរ៉ុបបានប្រកាសពីលក្ខន្តិកៈដោយតម្រូវឱ្យគយចុះបញ្ជីរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ។ ជុំវិញករណីនេះ មន្ត្រីទទួលខុសត្រូវនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានបញ្ជាក់ថា ប្រទេសនិងតំបន់មួយចំនួនទទូចឱ្យជំរុញការអនុវត្តវិធានការរឹតបន្តឹងចំពោះពាណិជ្ជកម្មរថយន្តអគ្គិសនីរបស់ចិន ដោយគ្មានការគាំទ្រពីភស្តុតាងគ្រប់គ្រាន់យកមកបញ្ជាក់ ។ ទង្វើនេះមិនសមស្របនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយនឹងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តសកល ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ប្រការនេះមិនអំណោយផលដល់ការអភិវឌ្ឍនៃឧស្សាហកម្មរថយន្តសកលទេ ហើយក៏នឹងរារាំងដល់ដំណើរការធ្វើបរិវត្តកម្មយានយន្តដើរដោយថាមពលអគ្គិសនីរបស់ខ្លួនផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស