ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកផ្តល់បទសម្ភាសន៍ពិសេសជាមួយទស្សនាវដ្តី “Newsweek” របស់អាមេរិក
2024-04-08 12:11:45cri
Share with:

លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងកាលពីពេលថ្មីៗនេះថា កម្លាំងផលិតកម្មគុណភាពថ្មី គឺជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន និងជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។

លោក Xie Feng បានអធិប្បាយដូចខាងលើនៅក្នុងបទសម្ភាសន៍ពិសេសមួយជាមួយទស្សនាវដ្តី "Newsweek" របស់អាមេរិកនៅថ្ងៃទី ៥ ខែមេសា ។ លោកបានមានប្រសាសន៍ថា និយាយសរុបមក កម្លាំងផលិតកម្មគុណភាពថ្មីមានន័យថា  លើកកម្ពស់ប្រសិទ្ធភាពនៃផលិតកម្ម  ជំរុញកម្លាំងផលិតកម្មជឿនលឿន និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការច្នៃប្រឌិត និងការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ  ។ កម្លាំងផលិតកម្មគុណភាពថ្មីគឺជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន និងជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។

លោកបានបន្តថា ការពង្រីកការបើកទូលាយដោយកម្រិតខ្ពស់របស់ចិនគឺជាខ្លឹមសារនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។ ការបើកទូលាយដោយកម្រិតខ្ពស់របស់ចិនគឺជាមធ្យោបាយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍរបស់ចិន ហើយនឹងនាំមកនូវភាគលាភខាងការអភិវឌ្ឍដ៏កម្រជូនដល់ពិភពលោកផងដែរ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស