ក្រុងធានជីនប្រទេសចិនដាក់ចេញវិធានការផ្តល់ភាពងាយស្រួលដល់អ្នកដំណើរតាមកប៉ាល់ទេសចរណ៍អន្តរជាតិ
2024-04-08 16:12:07cri
Share with:
ពេលថ្មីៗនេះ កប៉ាល់"Melody of the Seas" ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Caribbean Cruises បានចូលចតនៅកំពង់ផែ Tianjin ភ្ញៀវទេសចរបរទេសចំនួនជាង ១៨០០ នាក់បានធ្វើដំណើរកម្សាន្តនៅទីក្រុងប៉េកាំងនិងទីក្រុងធានជីនរយៈពេលមួយយប់ពីរថ្ងៃ។
ប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែន Dongjiangក្រុង Tianjin បានអនុវត្តវិធានការមួយចំនួន ដើម្បីឱ្យអ្នកដំណើរបរទេសបំពេញទម្រង់បែបបទចូលច្រកព្រំដែនប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័ស ។