តែ Wuzhou Juyan ផលិតនៅតំបន់ភ្នំJinhuaក្រុង Jinhua ខេត្ត Zhejiang លេចចេញនៅរជ្ជកាលTang និងទទួលប្រជាប្រិយភាពខ្លាំងនៅរជ្ជកាលMing និងQing។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នកសិកម្មនៃក្រុង Jinhua ខេត្ត Zhejiangបានជំរុញការបង្កាត់ពូជតែល្អ ធ្វើឱ្យមានស្តង់ដារ ដាក់ស្លាកយីហោ និងធ្វើឧស្សាហូបនីយកម្មស្លឹកតែ Wuzhou Juyan ដែលមានប្រវត្តិសាស្រ្តពាន់ឆ្នាំ ដើម្បីជំរុញការរួមបញ្ចូលគ្នារវាងវប្បធម៌តែនិងទេសចរណ៍ ជួយឱ្យកសិករក្នុងតំបន់បង្កើនប្រាក់ចំណូល៕