ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-04-08 15:59:42cri
Share with:

-លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ។

-លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកAlain Merieux ប្រធានមូលនិធិ Mérieux នៃប្រទេសបារាំង និងភរិយា។

-លោក Li Qiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយលោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក។

-តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋចិន Xi Jinping លោក Chandli Kapersad Sandorji ប្រធានាធិបតីនៃសាធារណរដ្ឋស៊ូរីណាមនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមេសា។

-ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកផ្តល់បទសម្ភាសន៍ពិសេសជាមួយទស្សនាវដ្តី “Newsweek” របស់អាមេរិក។

-រដ្ឋបាលជាតិអត្រាប្តូរប្រាក់ចិនដាក់ចេញវិធានការថ្មីដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងរូបិយប័ណ្ណបរទេសផ្នែកពាណិជ្ជកម្ម។

-របាយការណ៍ស្រាវជ្រាវព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤នឹងកើនឡើងចំនួន៥,៣%។

-អេមីរ៉ាតអារ៉ាប់រួមនឹងក្លាយជាដៃគូសហប្រតិបត្តិការពិសេសនៃពិព័រណ៍ចិន-អាស៊ានលើកទី ២១។

-អង្គការថាមពលបរមាណូអន្តរជាតិបង្ហាញថា ការវាយប្រហារតាមដូ្រនមិនបានបង្កការគំរាមកំហែងចំពោះសន្តិសុខនៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរZaporizhzhiaនោះទេ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស