ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម
2024-04-08 16:37:07cri
Share with:

ថ្ងៃទី ៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង

លោក Xi Jinping បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំនៅវៀតណាមកាលពីចុងឆ្នាំមុន លោក Nguyen Phu Trong  អគ្គលេខាធិការគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងខ្ញុំបានរួមគ្នាប្រកាសបង្កើតសហគមន៍វាសនារួមចិន-វៀតណាមជាយុទ្ធសាស្ត្រដ៏សំខាន់  ដែលបានបើកទំព័រថ្មីនៃទំនាក់ទំនងចិន-វៀតណាម។លោក Xi Jinping បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ  ស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងស្មុគស្មាញ ហើយការគាំពាររបបសង្គមនិយម គាំពារស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសជាតិជាផលប្រយោជន៍រួមរបស់ចិននិងវៀតណាម ។ ភាគីទាំងពីរគួរតែកសាងមនសិការនៃសហគមន៍វាសនារួមរវាងចិន-វៀតណាមដ៏រឹងមាំតាមរយៈការជឿទុកចិត្តគ្នាកម្រិតខ្ពស់ ពង្រឹងមូលដ្ឋានគ្រឹះនៃសហគមន៍វាសនារួមចិន-វៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ និងជំរុញការកសាងសហគមន៍វាសនារួមរវាងប្រទេសចិននិងវៀតណាមតាមរយៈពុទ្ធិនយោបាយកម្រិតខ្ពស់។

ជាការឆ្លើយតប  លោក Vuong Dinh Hue បានថ្លែងថា ក្នុងនាមជាសមមិត្ត និងបងប្អូន បក្សនិងរដ្ឋាភិបាលវៀតណាមសូមវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិន ហើយសូមកោតសរសើរដោយស្មោះចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនៃសង្គមនិយមដែលមានលក្ខណៈពិសេសចិនចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក។ នៅឆ្នាំនេះ មហាសន្និបាតនៃសភាទាំងពីររបស់ចិនបានកំណត់គោលដៅដូចជា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដែលជាវិធានការប្រកបដោយភាពច្នៃប្រឌិតថ្មីនៃសង្គមនិយម និងផ្តល់នូវបទពិសោធដ៏មានតម្លៃសម្រាប់វៀតណាមរៀងសូត្រ។ ជឿជាក់ថា ប្រទេសចិននឹងកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា តាមការគ្រោងទុក និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃពិភពលោក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស