ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយលោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក
2024-04-08 09:56:29cri
Share with:


នៅព្រឹកថ្ងៃទី៧ ខែមេសា លោកLi Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយ លោកស្រីYellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។

លោក Li Qiang បានលើកឡើងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្នលេចចេញនិន្នាការមានភាពនឹងនរ។ លោកប្រធានរដ្ឋចិនXi Jinping បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Biden ប្រធានាធិបតីអាមេរិកនាពេលមុននេះមិនជាយូរប៉ុន្មាន ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងការសន្ទនា គ្រប់គ្រងការខ្វែងគំនិត ជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក។ ប្រទេសចិនសង្ឃឹមថា ប្រទេសចិននិងសហរដ្ឋអាមេរិកអាចក្លាយជាដៃគូជាជាងសត្រូវ ដែលគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ជាការឆ្លើយតប លោកស្រី Yellen បានថ្លែងថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែមានភាពនឹងនរ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីររបស់ពិភពលោក សហរដ្ឋអាមេរិកនិងចិនគួរតែគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីដោយមានទំនួលខុសត្រូវ។ សហរដ្ឋអាមេរិកសូមកោតសរសើរចំពោះវឌ្ឍនភាពដែលទទួលបានក្នុងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងចិន អាមេរិកមិនស្វែងរក "ការកាត់ផ្តាច់ខ្សែសង្វាក់"ជាមួយប្រទេសចិនទេ ហើយមានឆន្ទៈក្នុងការរួមជាមួយប្រទេសចិនដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅក្នុងកិច្ចជំនួបក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីជំរុញទំនាក់ទំនងអាមេរិក-ចិនឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាព៕


អ្នកបកប្រែ:翟茜茜
ប្លុកពិសេស