ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងសម្រេចការប្រើសំបុត្រអេឡិចត្រូនិចទាំងស្រុងសម្រាប់ការដឹកអ្នកដំណើរតាមផ្លូវគោកក្នុងឆ្នាំ ២០២៤
2024-04-07 15:10:13cri
Share with:

អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រសួងគមនាគមន៍និងដឹកជញ្ជូនរបស់ប្រទេសចិនថា ប្រទេសចិននឹងសម្រេចការលក់សំបុត្រអេឡិចត្រូនិចតាមអនឡាញទាំងស្រុងចំពោះអ្នកដំណើរដែលចុះឈ្មោះពិតតាមរយៈអត្តសញ្ញាណប័ណ្ណពលរដ្ឋចិន លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេសនៅប្រទេសចិនក្នុងឆ្នាំ២០២៤។

ពេលថ្មីៗនេះ ក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានដាក់ចេញផែនការការងារដើម្បីសម្រេចបាននូវការប្រើសំបុត្រអេឡិចត្រូនិចទាំងស្រុងសម្រាប់ការដឹកអ្នកដំណើរតាមផ្លូវគោកនៅឆ្នាំ ២០២៤ ដោយបានលើកឡើងថា មុនចុងខែតុលាឆ្នាំ២០២៤នេះ ស្ថាប័នគមនាគមន៍និងដឹកជញ្ជូនថ្នាក់ខេត្តទាំងអស់នឹងសម្រេចបាននូវគោលដៅនៃការប្រើសំបុត្រអេឡិចត្រូនិចទាំងស្រុងសម្រាប់ការធ្វើដំណើរតាមផ្លូវគោក គឺសម្រេចបាននូវការលក់សំបុត្រអេឡិចត្រូនិចតាមអនឡាញចំពោះអ្នកដំណើរដែលចុះឈ្មោះពិតតាមរយៈអត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋចិន លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសនៅប្រទេសចិន ប័ណ្ណស្នាក់នៅសម្រាប់ពលរដ្ឋហុងកុង ម៉ាកាវ និងតៃវ៉ាន់ប្រទេសចិន លិខិតធ្វើដំណើរទៅតំបន់ចិនដីគោកសម្រាប់ពលរដ្ឋហុងកុងនិងម៉ាកាវប្រទេសចិន និងលិខិតធ្វើដំណើរទៅតំបន់ចិនដីគោកសម្រាប់ពលរដ្ឋតៃវ៉ាន់ប្រទេសចិន។ ព្រមពេលជាមួយគ្នានេះ អត្រាប្រើសំបុត្រអេឡិចត្រូនិចនៅស្ថានីយរថយន្តដឹកអ្នកដំណើរកម្រិតទីពីរនិងលើសពីកម្រិតទីពីរ និងខ្សែផ្លូវដឹកអ្នកដំណើរតាមតម្រូវការដែលគ្រប់គ្រងដោយប្រព័ន្ធចុះឈ្មោះពិតមានចំនួនលើសពី ៩៩% ហើយអត្រាប្រើសំបុត្រអេឡិចត្រូនិចឆ្លងខេត្តនិងក្រុងមានចំនួនលើសពី ៩៥% ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស